ការដកខ្លួនរបស់លោកចូ បាយឌិន អ្នកសាធារណរដ្ឋបានបាត់បង់ គូប្រជែងដ៏មាន​សក្តានុពល

បន្ទាប់ពីការដកខ្លួន​នៃបេក្ខភាពរបស់លោកចូ បាយឌិន ដែលជាក្តីរំពឹងពីអ្នក​ប្រជាធិបតេយ្យ​ជាច្រើន បក្សសាធារណរដ្ឋបានបង្កើនការ​វាយ​ប្រហារ​ចំពោះ​អ្នកដែលនឹងចាប់ផ្តើមឡើង​ជំនួស គឺបេក្ខភាព លោកស្រីកាម៉ាឡា ហារីស ដោយចាប់​ផ្តើមដោយ​លោកដូណាស់ ត្រាំ ដែល​​បានបាត់បង់គូប្រជែងដ៏មានសក្តានុពល។ ប៉ុន្តែការជ្រើសរើស លោកស្រីហារីសក៏បង្កនូវ​ការ​ព្រួយ​បារម្ភ​ដ៏​ពិតប្រាកនៅក្នុងថ្នាក់ដឹកនាំបក្សសាធារណរដ្ឋ។

លោកចូ បាយឌិន ចុងក្រោយបានធ្វើសម្បទាន។ លទ្ធផលដ៏អាក្រក់នៃការពិភាក្សាប្រឈម មុខ​នឹងគូប្រជែងរបស់លោក លោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមិថុនា នៅលើប៉ុស្ត CNN និងការលបធ្វើឃាតប្រឆាំងនឹងលោកដូលណាល់ ត្រាំ នៅរដ្ឋ ពេនស៊ីវ៉ានី កាលពីថ្ងៃទី១៣ កក្កដា នឹងបង្កការលំបាកសម្រាប់យុទ្ធនាការបោះឆ្នោតសម្រាប់គណបក្សប្រជាធិបតេយ្យ ដែ ល​អាច​នឹងចាញ់។

សមាជគណបក្សប្រជាធិបតេយ្យ ដែលនឹងប្រព្រឹត្តិទៅនៅចុងដំណាច់ខែសីហា គួរតែអាច កំណត់ឲ្យ​អនុប្រធានាធិបតីអាម៉េរិកក្លាយជាបេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ ដោយរង់ចាំឱកាសនេះ  នៅក្នុងគណបក្សសាធារណរដ្ឋ ជំរុំលោកដូណាល់ ត្រាំ គេនឹង​សម្រប​ខ្លួនដោយសប្បាយចិត្ត។ គេនឹងស្រូបយកពិន្ទុពីអ្នកបោះឆ្នោត និងបង្កើត​យុទ្ធនាការសំអុល​កេរ្តិ៍​ឈ្មោះ ដែលបានចាប់ផ្តើមបន្តិចម្តងៗ ហើយ។

យុទ្ធនាការឃោសនាប្រធានាធិបតី បានផ្លាស់ប្តូរទិសដៅ។ លោកត្រាំបាត់បង់​សត្រូវ​ដ៏​ខ្លាំង ដែល​មជ្ឈដ្ឋាននៃកម្លាំងថាមពលផង និងភាពទន់ខ្សោយផង នៅក្នុងបក្សរបស់អតី​ត​ប្រធានាធិបតី។

រហូតមកដល់ពេលនេះ លោកដូណាល់ ត្រាំ ដែលមានអាយុ ៧៨ឆ្នាំ លែងអាច​អួតពីអាយុ​ដែល​នៅតិចជាងលោកចូ បាយឌិន ដែលមានអាយុ ៨១ឆ្នាំ ទៀតហើយ។ ពីពេល​នេះតទៅ អំណះអំណាងនេះលែងប្រើបានហើយ។ ប្រសិនបើបេក្ខភាពលោកស្រី ហារីស ត្រូវ​តែង​តាំង​ជា​ផ្លូវការ លោកស្រីនឹងទើបតែមានអាយុ ៦០ឆ្នាំ ប៉ុណ្ណោះ នៅខែតុលា។

រហូតមកដលពេលនេះ លោកដូណាល់ ត្រាំ អាចទាញយកគុណប្រយោជន៍ពីរលក​បីប្រភេទ​ដើម្បី​ទទួលបានជ័យជម្នះ។ ដំបូង គឺកិច្ចពិភាក្សាអំពី​ឥទ្ធិពល​ដ៏បំផ្លិចបំផ្លាញសម្រាប់លោកចូ បាយឌិន ដែលបានបង្កើតកំហុសជាច្រើន វិបត្តិ និង​មាន​ការភ្លេចភ្លាំងច្រើន។  បន្ទាប់មកគឺ​ការ​ភន្ត​ច្រឡំ​ដោយមិនសមរបស់លោកចូ បាយឌិន ដែលបានហៅ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី​ជំនួស​ដោយសត្រូវ​រុស្ស៊ី គឺលោកវ្លាឌីមៀ ពូទីន។ លោកចួ បាយឌិន ម្តងហើយម្តងទៀត ព្យាយាម​រំឭក​ហៅឈ្មោះ រដ្ឋមន្រ្តីការពារជាតិរបស់លោក លោកឡ័យ អូស្ទីន ដោយនិយាយ រដ្ឋ​មន្រ្តី​របស់​លោក បុរសស្បែកខ្មៅ។ ហើយបន្ទាប់មក គឺឥទ្ធពល​នៃ​ការ​អាណិតអាសូរដល់​លោក​​ដូណាល់ ត្រាំ​ ពាក់ព័ន្ធនឹងការ​ធ្វើឃាត​ តែបានរួចខ្លួន​នៅរដ្ឋ​ពេន​ស៊ីវ៉ានី កាលពីថ្ងៃទី១៣ ខែ​​កក្កដា។

ជាលទ្ធផល លោកដូណាល់ ត្រាំ អាចក្លាយ​ជាអ្នកនាំមុខនៃនៅក្នុងរដ្ឋមិនដាច់ស្រេចជាច្រើន​ក្នុង​ការគាំទ្រខាងសាធារណរដ្ឋ ឬប្រជាធិបតេយ្យ ដែលនេះនឹងអាចជួយឲ្យប្រែប្រួលលទ្ធផល​ការ​បោះឆ្នោតបាន។

យោងតាមសារព័ត៌មាន វ៉ាស៊ីនតុន ប៉ុស្តិ៍ អនុប្រធានាធិបតី បានផ្អែកលើអតីតកាលរបស​លោក​ស្រី​ជារដ្ឋអាជ្ញាដើម្បីវាយប្រហារលោកត្រាំ កាលពីការបោះឆ្នោតឆ្នាំ២០២០ និងសួរថា តើ​​លោកស្រីអាចធ្វើរឿងដូចគ្នានៅឆ្នាំ២០២៤ ដែរឬទេ?

យោង​តាមការស្ទង់មតិ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យ លោកស្រីកាម៉ាឡា ហារីស ស្ថិតនៅពី​ក្រោយ​លោកដូណាល់ត្រាំ ពីរពិន្ទុ នៅកម្រិតជាតិ គឺ ៤៦% ទល់នឹង ៤៨%។

 

Daily Program

Livesteam thumbnail