កាតាបើកការត្រួតពិនិត្យផ្លូវច្បាប់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា

មន្ត្រីកាតាកំពុងពិនិត្យមើលថាតើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អាចទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិដែរឬទេ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើរដ្ឋធានីដែលបានសម្លាប់សមាជិកក្រុមហាម៉ាសចំនួន៥នាក់។
ការវាយប្រហារដែលបានកំណត់គោលដៅថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសដែលត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធក្នុងការចរចាបទឈប់បាញ់បានទាក់ទាញការថ្កោលទោសយ៉ាងទូលំទូលាយទូទាំងតំបន់និងក្រៅតំបន់។
លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានការពារប្រតិបត្តិការនេះ ដោយហៅវាថា សមហេតុផលទាំងស្រុង ហើយបញ្ជាក់ថា គោលដៅទាំងនោះ គឺជាអ្នកទទួលខុសត្រូវចំពោះការរៀបចំការវាយប្រហារថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែលភាគខាងត្បូង។
ក្រុមហាម៉ាស់បានបញ្ជាក់ពីការស្លាប់របស់សមាជិក៥នាក់ ប៉ុន្តែបាននិយាយថា ការប៉ុនប៉ងធ្វើឃាតក្រុមចរចារបស់ខ្លួន "បានបរាជ័យ"។
ក្រុមនេះបានពណ៌នាការវាយប្រហារនេះថាជាកិច្ចខិតខំប្រឹងប្រែងដោយចេតនាដើម្បីបង្អាក់កិច្ចចរចាដែលកំពុងបន្ត ហើយបានចោទប្រកាន់អ៊ីស្រាអែលថាបានរំលោភលើអធិបតេយ្យភាពរបស់កាតា៕
Daily Program
