កាឌីណាល់ ហ្វីលីពីន ​អំពាវនាវ​ឲ្យ​មាន​ការ​រួបរួម​ចំ​ពេល​មាន​ព្យុះ​នយោបាយនៅក្នុងប្រទេស

ចំពេលដែលហ្វីលីពីនកំពុងតែមានភាពតានតឹងនយោបាយកាន់តែខ្លាំងឡើងលោក កាឌីណាល់ ចូសេ អាវីនគូឡា (Jose Advincula)អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅ ទីក្រុងម៉ានីល បានចេញការអំពាវនាវសុំឲ្យប្រជាជាតិអធិដ្ឋាន និងគោរពស្មារតីនៃការផ្សះផ្សាជាតិ។

ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ភ្លៀងព្យុះនយោបាយដែលកំពុងផ្ទុះឡើង លោកកាឌីណាល់បានជំរុញឱ្យមេដឹកនាំជាតិ និងប្រជាពលរដ្ឋផ្តល់អាទិភាពដល់ការរួបរួម និងសុខុមាលភាពនៃជនងាយរងគ្រោះបំផុតរបស់ប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ លោកកាឌីណាល់ បានគូសបញ្ជាក់ពីរបៀបដែលជម្លោះនយោបាយកាន់តែខ្លាំងឡើងកំពុងបង្វែរការយកចិត្តទុកដាក់ពីបញ្ហាសំខាន់ៗ ជាពិសេសស្ថានភាពរបស់អ្នកដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងនាពេលថ្មីៗនេះ។

លោកកាឌីណាល់​បាន​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​ការ​សហការ​គ្នា​និង​ការ​គោរព​ចំពោះ​អភិបាលកិច្ច និង ជំរុញកិច្ចខិតខំប្រឹងប្រែងនានាដើម្បីលើកកំពស់ការផ្សះផ្សាជាតិ។

លោកកាឌីណាល់បាននិយាយថា ៖ «វាគឺជាការអធិស្ឋានរបស់យើងដើម្បីឱ្យអ្នកនយោបាយមានការបន្ទាបខ្លួនហើយស្តាប់គ្នាទៅវិញទៅមកដោយការគោរពនិងធ្វើសកម្មភាពរួមគ្នាដើម្បីជាប្រយោជន៍ដល់ប្រទេស»។

លោកកាឌីណាលើក៏បានលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យអធិស្ឋានសុំការអភ័យទោស ការព្យាបាល និងការផ្សះផ្សា ដោយរំឭកពួកគេអំពីព្រះគុណ និងសេចក្តីស្រឡាញ់ដ៏យូរអង្វែងរបស់ព្រះ។

លោក​បាន​បន្ថែម​ថា​ ៖ «​សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​អធិស្ឋាន​សុំ​ការ​អភ័យទោស និង​ការ​ផ្សះផ្សា​ដោយ​មិន​សង្ស័យ​ចំពោះ​ព្រះគុណ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​គ្រីស្តបរិស័ទជាប្រជារាស្រ្តរបស់​ទ្រង់ »

ប្រទេសហ្វីលីពីននៅពេលនេះកំពុងតែមានជម្លោះរវាងប្រធានាធីបតី ហ្វឺឌីណង់ ម៉ាកូស និងអនុប្រធានាធិបតី លោក ស្រី សារ៉ា ឌូទែតេ៕

Daily Program

Livesteam thumbnail