កាឌីណាល់ មួយរូបថា ការបង្កក កម្មវិធីជំនួយរបស់ USAID អាចបណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់

លោកកាឌីណាល់ ប្លេត ជូភីស (Blase J. Cupich) អគ្គអភិបាលនៃព្រះសហគមន៍នៅឈីកាហ្គោ​ បានសរេសរបទអន្តរាគមន៍មួយ​នៅលើវ៉ាទីកង់ញូវថា ការបង្កកកម្មវិធីជំនួយរបស់ USAID កំពុងតែបង្កឲ្យមនុស្សស្លាប់រាប់សិននាក់ ។​

លោកបានឲ្យដឹងថា បទបព្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ  ដើម្បីបញ្ឈប់កម្មវិធីជំនួយបរទេសរបស់ USAID បានឆ្លុះបញ្ចាំងពីការសម្រេចចិត្តមួយដែលធ្វើឲ្យជីវិត មនុស្សរាប់រយលាននាក់ស្ថិតនៅក្នុងហានិភ័យ។

លោកបានបន្តថា ការសម្រេចចិត្តបែបនេះបានធ្វើឱ្យបណ្តាញនៃអង្គការសប្បុរសធម៌ដែលគ្រប់គ្រងជំនួយមនុស្សធម៌ជាសកល រួមទាំងជំនួយដែលផ្តល់មូលនិធិដោយគ្រិស្តបរិស័ទធ្លាក់ចូលទៅក្នុងភាពវឹកវរ។

លោកបានលើកឡើងថា ខណៈពេលដែលរដ្ឋាភិបាលមួយមានសិទ្ធិ និងកាតព្វកិច្ចក្នុងការធានាឱ្យមូលនិធិអ្នកជាប់ពន្ធត្រូវបានចំណាយដោយប្រាជ្ញា ការបង្កកជំនួយនោះ សូម្បីតែមុនពេលមានការត្រួតពិនិត្យណាមួយក៏ដោយ ជាការបន្ថែមនូវ ការឈឺចាប់របស់មនុស្សដែលអត់ឃ្លាន គ្មានផ្ទះសម្បែង និងការគំរាមកំហែងដោយជំងឺ។

លោកបានបន្តថា ខណៈពេលដែលរដ្ឋាភិបាលបានប្រកាសថា អំពីការលើកលែងកម្មវិធីជំនួយសង្គ្រោះជីវិតក៏ពិតមែន ប៉ុន្តែការលើកលែងទាំងនេះមិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនោះទេ។

អាស្រ័យហេតុនេះហើយទើបក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាមេរិក បានចេញមុខប្តឹងរដ្ឋបាលកាលពីថ្ងៃទី ១៨ ខែកុម្ភៈ។

Daily Program

Livesteam thumbnail