កាឌីណាល់ ព្យែត្រូ ផ៉ារ៉ូលីន៖ អឺរ៉ុបត្រូវតែស្វែងរកខ្លួនឯងឡើងវិញ ដើម្បីប្រឈមមុខនឹងបញ្ហាធំៗ

លោកកាឌីណាល់ ព្យែត្រូ ផ៉ារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ បាននិយាយថា អឺរ៉ុបត្រូវតែ "ស្វែងរកខ្លួនឯងឡើងវិញ" ដើម្បីអាចប្រឈមមុខនឹង "បញ្ហាប្រឈមធំៗ" នៃវប្បធម៌ ពាណិជ្ជកម្ម និងការធ្វើចំណាកស្រុក។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី​១៥ កុម្ភៈនេះ ជាមួយសារព័ត៌មាន Eco di Bergamo របស់​អ៊ីតាលី លោកកាឌីណាល់ បានរំឭកពី "ការព្រមានរបស់​សន្តយូហានប៉ូលទី​២ ដែលសម្តេច ប៉ាបហ្រ្វង់ស៊ីស្កូ បានលើកឡើងបន្ថែមថា  "អឺរ៉ុប ត្រូវឈ្វេងយល់ពីខ្លួនឯង​ឡើងវិញ ក្លាយជាខ្លួនឯកពិតប្រាកដ"។

លោកឌីណាល់បានសង្កត់ធ្ងន់ថា អឺរ៉ុបជាទ្វីបចាស់កំពុងរងទុក្ខពី «វិបត្តិនៃគំនិត» ដែលកំពុង​រារាំងកិច្ច​ប្រឈមមុខនឹងអនាគត។

លោកបានបន្តថា «បច្ចុប្បន្នអឺរ៉ុបមានអង្គបដិប្រាណល្អដើម្បីទប់ទល់នឹងវិបត្តិនិងបញ្ហាប្រឈម ប៉ុន្តែ​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ គឺ​ខ្វះ​​គំនិត​សម្រាប់​អនាគត ដើម្បី​ឆ្លើយ​តប​​ដោយ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ដៃគូ​ប្រកួតប្រជែង​អន្តរជាតិ​»៕

Daily Program

Livesteam thumbnail