កាឌីណាល់ ព្យែត្រូ ផារ៉ូលីន បំពេញទស្សនកិច្ចនៅគុយវែត

លោកកាឌីណាល់ ព្រែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសគុយវែត ដើម្បីលើកកំពស់ទំនាក់ទំនងរវាងសន្តអាសនៈនិងគុយវែត​។

វ៉ាទីកង់ញូវបានរាយការណ៍ថា ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកកាឌីណាល់ បានអញ្ជើញជាអធិតីនៅក្នុងពិធីថ្វាយអភិបូជានិងផ្តល់ការទទួលស្គាល់នូវការលើកកំពស់ភូមិភាគព្រះសហគមន៍នៅក្នុងប្រទេសមួយនេះទៅជាកម្រិតបាស៊ីលីការដំបូង (Minor Basilica)។

ព្រះសហគមន៍កាតូលិកនៅអគ្គភូមិភាពគុយវែត ត្រូវបានសម្តេចប៉ាបឡេអូទី១៤ ប្រកាសលើកតម្កើងមួយកម្រិតទៀតទៅជាកម្រិត បាស៊ីលីកាដំបូង ហើយក៏ជាព្រះសហគមន៍កាតូលិកដំបូងនៅតំបន់មជ្ឈិមបូព៌ាដែលត្រូវបានលើកតម្កើនដល់កម្រិតនេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកកាឌីណាល់ និង ចូលរួមហើយនិងអញ្ជើញទស្សនកិច្ចកន្លែងប្រវត្តិសាស្រ្តមួយចំនួននៅក្នុងប្រទេស គុយវែត៕

Daily Program

Livesteam thumbnail