កាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ ព្រះគ្រីស្តប្រសូតរាល់ពេលដែលយើងស្វាគមន៍កុមារឈឺ
លោក ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានថ្លែងទៅកាន់បុគ្គលិក នាយករដ្ឋបាល និងអ្នកជំងឺនៃមន្ទីរពេទ្យកុមារ បាំប៊ីណូ យេស៊ូ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់មន្ទីរពេទ្យនេះ២ថ្ងៃមុនបុណ្យព្រះយេស៊ូប្រសូត្រ លោកបានមានប្រសាសន៍ថា ព្រះគ្រីស្តប្រសូត្ររាល់ពេល ហើយក្តីស្រលាញ់របស់ព្រះគ្រីស្តគឺនៅជាមួយនឹងប្រជារាស្រ្តរបស់ទ្រង់ជានិច្ចជាពិសេសកុមារៗ។
វ៉ាទីកង់ញូវបានឲ្យដឹងថា នាឱកាសនោះកាឌីណាល់ ក៏បានចែករំលែកនូវការសួរសុខទុក្ខពីសំណាល់សម្តេចប៉ាបឡេអូទី១៤ ទៅកាន់ក្រុមបុគ្គលិក ក្រុមវេជ្ជបណ្ឌិត និង កុមារៗដែលកំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យនោះ។
លោកកាឌីណាល់បានជូនពរ ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នកស្ម័គ្រចិត្ត អ្នកជំងឺ និងក្រុមគ្រួសារ សមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ និងមូលនិធិ នាឱកាសបុណ្យព្រះយេស៊ូប្រសូត្រ។
លោកកាឌីណាល់ក៏បានមានប្រសាសន៍លោកទឹកចិត្តដល់ឪពុកម្តាយកុមារដែលកំពុងតែស្វែងរកសេវាសង្រ្គោះពីជំងឺធ្ងន់ៗផងដែរ៕