កាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ ដំណើរសម្តេចប៉ាបឡេអូ ជាសារនៃសុខដុមរមនាទៅកាន់មជ្ឈឹមបូព៌ា
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបឡេអូទី១៤នៅតួកគី និង លីបង់ ជាដំណើរដើម្បីលើកកំពស់កិច្ចសន្ទនាអន្តរសាសនា ក៏ដូចជាតួនាទីរបស់ទ្រង់នៅក្នុងការត្រួសត្រាយសន្តិភាព និងជាសញ្ញានៃក្តីសង្ឃឹមនៅក្នុងតំបន់នោះ។
លោកកាឌីណាល់បានបន្តថា ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីពង្រឹងជំនឿ និង ចែករំលែកនូវសារសន្តិភាព ក៏ដូចជាការប្រកាសដំណឹងល្អនៅមជ្ឈិមបូព៌ា ដែលនៅពេលនេះកំពុងតែរង់ចាំសន្តិភាព។
ពេលយាងឡើងយន្តហោះទៅកាន់ទីក្រុងអង់ការ៉ា សម្តេចប៉ាបឡេអូ បានស្វាគមន៍អ្នកសារព័ត៌មានជាង ៨០នាក់ ហើយបានពិពណ៌នាអំពីដំណើរទស្សនកិច្ចផ្លូវការក្រៅទីក្រុងរ៉ូមទៅកាន់ប្រទេសទួកគី និងលីបង់ ថាជាការស្វែងរកការលើកកម្ពស់សន្តិភាព និងឯកភាពផងដែរ។
ក្រោយពេលទៅដល់ ទីក្រុងអង់ការ៉ា សម្តេចប៉ាបឡេអូបាន ជំរុញឱ្យប្រទេសទួកគីទទួលធ្វើជាស្ពានរវាងវប្បធម៌ ជំនឿ និងទ្វីបនានា ព្រមទាំងអំពាវនាវឱ្យពិភពលោកបដិសេធការបែងចែក និងបន្តការសន្ទនា៕