កាឌីណាល់ បូ បន្តអំពាវនាវរកសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា

លោកកាឌីណាល់ ឆាល មួង បូ អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវយ៉ាងមុតមាំសុំសន្តិភាព និងការរំសាយអាវុធនៅក្នុងសារបុណ្យព្រះយេស៊ូប្រសូត របស់លោក។

លោកកាឌីណាលបានមានប្រសាសន៍ថា ទោះបីជាក្តីសង្ឃឹមត្រូវបានរង្គោះរង្គើដោយសង្គ្រាម ភេរវកម្ម និងវិសមភាពសង្គមក៏ដោយ សន្តិភាពនៅតែជាតម្រូវការដែលមិនអាចប្រកែកបានរបស់មនុស្សជាតិ។

លោកឌីណាល់ បូ បានបញ្ជាក់ជាថ្មីថា សន្តិភាពរបស់ព្រះគ្រីស្ទដែលបានរស់ឡើងវិញគឺជាសន្តិភាពដោយគ្មានអាវុធ៕

Daily Program

Livesteam thumbnail