កាឌីណាល់ ឆាលស៍ មួង បូ អំពាវនាវឱ្យមានការរួបរួម ហើយប្រឆាំងនឹងការបែកបាក់ និងការបង្ហូរឈាម

នៅក្នុងបរិបទនៃសង្រ្គាមស៊ីវិលដែលកំពុងបន្តនៅមីយ៉ាន់ម៉ា លោកកាឌីណាល់ ឆាល មួងបូ (Charles Maung Bo) នៃព្រះសហគមន៍កាតូលិកទីក្រុងយ៉ាំងហ្គោន និងជាប្រធាននៃអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិករបស់ប្រទេសនេះ មានប្រសាសន៍ថា អ្វីដែលត្រូវការបំផុតនៅពេលនេះគឺការរួបរួម។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការលើកឡើងរបស់កាឌីណាល់បែបនេះ គឺបានធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ចំថ្ងៃបុណ្យរំលឹកសន្តយ៉ូសែប ដែលរៀបចំព្រមគ្នានឹងពិធីតែងតាំងលោកអភិបាលឧបត្ថម្ភក វៃ លីន ទុន (Wai Lin Htun) ដែលជាលោកអភិបាលជនជាតិតាមីលដំបូងបំផុតនៅមីយ៉ាន់ម៉ា។
នាឱកាសនោះ លោកកាឌីណាល់ បូ បានជំរុញឱ្យលោកអភិបាលថ្មី បង្កើតក្តីសង្ឃឹមនៃការផ្សះផ្សាខាងស្មារតីជូនដល់ប្រជាជនមីយ៉ាន់ម៉ា ដោយសង្កត់ធ្ងន់ថា មនុស្សរាប់ពាន់នាក់ត្រូវការវត្តមាន ការព្យាបាល ពាក្យសម្ដី និងបម្រើពួកគេដោយសេចក្តីស្រលាញ់។
នៅក្នុងគ្រាមិនច្បាស់លាស់ និងវិបត្តិ ដូចជាអ្វីដែលមីយ៉ាន់ម៉ាបានកំពុងតែជួបប្រទះនៅក្នុងប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃនេះ ជាមួយនឹងភាពចលាចលនយោបាយ ការផ្លាស់ទីលំនៅ និងការរងទុក្ខក្នុងសង្គម លោកកាឌីណាល់ បានគូសបញ្ជាក់ថា លោកអភិបាលត្រូវតែប្រកាន់ខ្ជាប់នូវជំនឿ ដូចជាអាប្រាហាំ ដែលទុកចិត្តលើការសន្យារបស់ព្រះ ទោះបីជាអ្វីៗទាំងអស់ហាក់ដូចជាមិនអាចទៅរួចក៏ដោយ៕
Daily Program
