កាឌីណាល់​អាស៊ី៤រូបត្រូវបានតែងតាំងជាផ្លូវការ

កាលពីចុងសប្តាហ៍មុន សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានតែងតាំងលោកកាឌីណាល់ថ្មី ចំនួន ២១ រូបមកពីជុំវិញពិភពលោក រួមទាំងលោកកាឌីណាល់អាស៊ី៤រូបផងដែរ។

ការតែងតាំងនេះបង្ហាញពីភាពជាអ្នកដឹកនាំចម្រុះ ដែលឧទ្ទិសដល់ការជំរុញកិច្ចសន្ទនាអន្តរជំនឿ យុត្តិធម៌សង្គម និងការពង្រឹងវត្តមានរបស់ព្រះសហគមន៍ នៅក្នុងកន្លែងដែលកំពុងតែត្រូវការ។

កាឌីណាល់អាស៊ីតាំង៤រូបគឺរួមមាន ៖​

.  លោកកាឌីណាល់ តាស៊ីស៊ីអូ អ៊ីសាអូ គីគូជី (Tarcisio Isao Kikuchi)​ ដែលជាបព្វជិតព្រះសហគមន៍កាតូលិក ដែលបាន ទទួលភាពល្បីល្បាញដោយសារការលះបង់របស់លោកចំពោះសហគមន៍ដែលខ្វះខាត និងកិច្ចសហប្រតិបត្តិការអន្តរជំនឿ។

ការងារមនុស្សធម៌របស់លោកក្នុងនាមជាប្រធានអង្គការការីតាសអន្តរជាតិ បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយសង្គ្រោះ និងក្តីសង្ឃឹមដល់ប្រជាជនដែលងាយរងគ្រោះនៅទូទាំងពិភពលោក។

.  កាឌីណាល់ ប៉ាប្លូ វ័ជីលីអូ ដាវីត (Pablo Virgilio S. David ) ដែលត្រូវបានគេស្គាល់ថាជាអ្នកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកំពស់ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម នៅហ្វីលីពីន។  លោកកាឌីណាល់ ជាអ្នករិះគន់យ៉ាងខ្លាំងចំពោះសង្គ្រាមហ្វីលីពីនលើគ្រឿងញៀន ហើយបានបដិសេធដាច់ខាតចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។

. លោកកាឌីណាល់ ដូមីនិក យ៉ូសែប ម៉ាតស្យូវ (Dominique Joseph Mathieu) គឺជាអ្នកដឹកនាំព្រះសហគមន៍កាតូលិកតូចមួយនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកត្រូវបានទទួលស្គាល់សម្រាប់ការលើកកម្ពស់ភាពសុខដុមរមនាក្នុងចំណោមសាសនា និងការតស៊ូមតិសម្រាប់ជនជាតិភាគតិចគ្រីស្តសាសនានៅក្នុងបរិបទនៃសង្គមមូស្លីម។ លោកគឺជាជនជាតិលុចសំបួរទេ ប៉ុន្តែគឺបានស្ម័គ្រចិត្តបម្រើព្រះសហគមន៍នៅអ៊ីរ៉ង់។

៤. លោកកាឌីណាល់  ចច យ៉ាកុប កូវ៉ាកាត (George Jacob Koovakad ) គឺជាបព្វជិតជនជាតិឥណ្ឌា ប៉ុន្តែលោក ជាអ្នកគ្រប់គ្រងភស្តុភា និង​សន្តិសុខ របស់សម្តេចប៉ាបពេលយាងដំណើរទស្សនៈកិច្ចនៅក្រៅវ៉ាទីកង់។

Daily Program

Livesteam thumbnail