កាឌីណាល់១០៣រូប បានមកដល់និងចូលរួមប្រជុំបោះឆ្នោត​ជ្រើសរើស​សម្តេចប៉ាប​ថ្មី

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា គិតត្រឹមថ្ងៃពុធ ​ក្រុម​លោកកាឌីណាល់បាន​ជួប​ជុំ​គ្នា​​ជាលើកទី២ ដែលមានលោកកាឌីណាល់១០៣​រូប ខណៈដែលកាឌីណាល់ផ្សេងៗទៀតបានកំពុងតែធ្វើដំណើរឡើងមកកាន់រ៉ូម។

ប្រភពដដែលបានបន្តថា ចំនួនលោកកាឌីណាល់ដែលបានបង្ហាញវត្តមានកើនឡើង ខណៈដែលកិច្ច​ប្រជុំ​របស់​​លោកកាឌីណាល់កាល​ពី​ថ្ងៃអង្គារ មានត្រឹមតែ ៦០​រូបចូលរួម​ប៉ុណ្ណោះ​។

តាមការគ្រោងទុកដំណើរការនៃការរៀបចំ ប្រជុំបោះឆ្នោត​ជ្រើសរើស​សម្តេចប៉ាប (conclave) នៅក្នុងចំណោមលោកកាឌីណាល់ នឹងដំណើរការរហូតដល់ថ្ងៃទី ០៤ ខែឧសភាខាងមុខ។

មកដល់ពេលនេះព្រះសហគមន៍កាតូលិកទាំងមូលមានកាឌីណាល់ចំនួន ២៥២ រូប ហើយលោកកាឌីណាល់ដែលមានបុព្វសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសម្តេចប៉ាបគឺមានតែ ១៣៥ រូបប៉ុណ្ណោះ។ លោកកាឌីណាល់ដែលមានអាយុ ក្រោម៨០ ឆ្នាំទើបអាចមានសិទ្ធិទទួលការជ្រើសរើសជា​សម្តេចប៉ាប៕

Daily Program

Livesteam thumbnail