កាឌីណាល់សន្តអាសនៈជួបប្រធានាធិបតីអ៊ុយក្រែន

លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់សន្តអាសនៈដើម្បីសន្តិភាពនៅអ៊ុយក្រែន។

វ៉ាទីកង់ញូវបានរាយការណ៍ថា​ លោកកាឌីណាល់ បានលើកឡើងបែបនេះគឺនៅពេលដែលលោកបានជួបពិភាក្សាជាមួយនឹង លោក វូឡូទីមៀ ហ្សាឡែនស្គី ប្រធានាធិបតីអ៊ុយក្រែននៅក្នុងទីក្រុងគៀវ កាលពីថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤។​

ប្រភពដដែលបានបន្តថា ដោយឡែក លោក ហ្សឡែនស្គី បានគាស់បង្ហាញពីសាមគ្គីភាពរបស់សម្តេចប៉ាប និងការប្តេជ្ញាចិត្តរបស់សន្តអាសនៈដើម្បីជួយស្វែងរក "សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង"។

ប្រភពដដែលបានបន្តថា ជំនួបរវាងមេដឹកនាំទាំងពីរបានធ្វើនៅក្នុងពេលដែល លោកកាឌីណាល់ត្រូវបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក កាលពីចុងសប្តាហ៍មុនមកដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់ពីជំនួបនេះ លោកកាឌីណាល់បានប្រកាសថាតាមបណ្តាញសង្គមថា "សាមគ្គីភាពរបស់សម្តេចប៉ាប និងការប្តេជ្ញាចិត្តក្នុងការស្វែងរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងសម្រាប់អ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម គឺជាចំណុចស្នូល។

ទំនាក់ទំនងរវាងអ៊ុយក្រែននិងសន្តអាសនៈគឺនៅក្នុងស្ថានភាពវិជ្ជមាន ដោយលោក ប្រធានាធិបតីអ៊ុយក្រែន និង សម្តេចប៉ាបបានជួបគ្នាជាញឹកញាប់ ខណៈដែលសន្តអាសនៈក៏បានបញ្ជូនបេសកជនមកអ៊ុយក្រែនជាបន្តបន្ទាប់៕

Daily Program

Livesteam thumbnail