កាឌីណាល់រីបាត់ទស្សនកិច្ចសម្តេចប៉ាបជាការជួយសមាហរណកម្មប៉ាពួញូហ្គីណេទៅកាន់ពិភពលោក

លោកកាឌីណាល់ ចន រីបាត់ អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅប៉ាពួរញូហ្គីណេ បានលើកឡើងថា ដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅប៉ាពួរជាព្រះរាជដំណើរដែលនឹងជួយព្រះសហគមន៍នៅប្រទេសនេះទៅក្នុងសាកលលោក ។​

លោកកាឌីណាលើបានមានប្រសាសន៍ប្រាប់វ៉ាទីកង់ញូវថា វត្តមានរបស់សម្តេចប៉ាបកាលពីចុងសប្តាហ៍កន្លងទៅ គឺបង្ហាញពីភាពជិតស្និទ្ធរបស់ព្រះបិតាដ៏វិសុទ្ធរបស់ទ្រង់ចំពោះជាតិនិងប្រជាជនប៉ាពួរ ​។

លោកកាឌីណាល់បានមានប្រសាសន៍ថា សាររបស់សម្តេចប៉ាបគឺពិតជាមានអត្ថន័យណាស់សម្រាប់យុវវ័យប៉ាពួរ ហើយទ្រង់ក៏មានបន្ទូលបង្ហាញនូវការគាំទ្ររបស់ទ្រង់ចំពោះសិទ្ធិស្ត្រី ។

លោកកាឌីណាល់​ បានថ្លែង បន្ទាប់ពីសម្តេចប៉ាបបានចាកចេញពីប្រទេសកោះនេះថា ព្រះបិតាដ៏វិសុទ្ធបានលើកទឹកចិត្តយុវជនប៉ាពួរ ឱ្យក្រោកឈរឡើងនៅពេលដែលពួកគេដួល ហើយជួយអ្នកផ្សេងទៀតដែលបានដួលផងដែរ។

លោក​កាឌីណាល់បាន​មាន​ប្រសាសន៍​ថា នោះ​ជា​សារ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​យុវជន ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក មិន​មែន​គ្រាន់​តែ​ស្វែង​រក​ជំនួយ​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មក​ពី​ក្នុង​ខ្លួន​ពួកគេ ហើយ​ក្រោក​ឡើង​ជាមួយ​គ្នា​ផង​ដែរ។

លោកកាឌីណាល់​បាន​បន្ត​ថា​ គាត់​ក៏​បាន​ផ្តល់​សារ​មួយ​ទៀត​ដល់​ពួកគេ​ដែរ​។

លោកបានពន្យល់ថា ដូចដែលទ្រង់បានធ្វើជាញឹកញាប់ សម្តេចប៉ាប បានគូសបញ្ជាក់អំពីទ្រព្យសម្បត្តិដ៏មានតម្លៃដែលមកពីជីដូនជីតារបស់ប៉ាពួរ នោះគឺតម្លៃ និងវប្បធម៌ដែលឥឡូវនេះ ជាមួយនឹងឥទ្ធិពលទំនើបជាច្រើន យើងប្រថុយនឹងការផ្តាច់ទំនាក់ទំនង" ។

លោកកាឌីណាល់ បានបន្ថែមថា អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមមិនអាចផ្តល់តម្លៃទាំងនោះបានទេ។

Daily Program

Livesteam thumbnail