កាឌីណាល់យេរូសាឡឹមមកបំពេញទស្សនកិច្ចនៅរ៉ូម
លោកកាឌីណាល់ ព្យែបាទីស្តា ភីហ្សាបាឡា (Pierbattista Pizzaballa) នៃព្រះសហគមន៍នៅជេរូសាឡឹម (Jerusalem)បានមកបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម ហើយក៏បានចូលគាល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅវ៉ាទីកង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនោះ លោកកាឌីណាល់បានជំរាបជូនសម្តេចប៉ាបអំពីស្ថានភាពដែលកំពុងតែកើតមាននៅក្នុងតំបន់មជ្ឈឹមបូព៌ា។
លោកកាឌីណាល់បានឲ្យដឹងថា គ្រីស្តបរិស័ទនៅហ្គាហ្សាកុំថាឡើយគ្មានផ្ទះសម្បែងនៅពេលនេះសូម្បីតែទឹកនិង អគ្គីសនីក៏គ្មានដែរ ពលរដ្ឋនៅទីនោះគឺកំពុងតែវេទនាខ្លាំងណាស់ ។
លោកកាឌីណាល់បានប្រាប់អ្នកសារព័ត៌មានថា លោកនិងសម្តេចប៉ាបបានពិភាក្សាគ្នាអំពីស្ថានការណ៍មនុស្សជាតិ ជាពិសេសគឺសហគមន៍គ្រិស្តបរិស័ទនៅហ្គាហ្សានិងនៅក្នុងដែនដីពិសិដ្ឋ ហើយក៏កំពុងតែរំពឹងលើកិច្ចពិភាក្សាដែលបើកផ្លូវអោយមានសន្តិភាព។
លោកបានរៀបរាប់ថា មិនថានរណាជានរណាទេ ពលរដ្ឋគ្រប់រូបនៅហ្គាហ្សាគឺកំពុងតែរស់នៅក្នុងស្ថានភាពគ្មានផ្ទះសម្បែង គ្មានទឹក គ្មានភ្លើងដូចគ្នាទាំងអស់។
លោកបានរៀបរាប់ថា ស្ថានភាពពលរដ្ឋនៅទីនោះ ជាពិសេសគឺនៅទីណាក៏ដូចជាទីណាដែរ ប៉ុន្តែនៅភាគខាងជើងហ្គាហ្សាហាក់ដូចជាស្ងប់ស្ងាត់បន្តិចក្រោយពេលដែល កម្លាំងអ៊ីស្រាអែល បានលុកលុយបន្តទៅភាគខាងត្បូង៕