កាឌីណាល់មួយរូបថា គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់ព្រះជាម្ចាស់
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បាននាំមកនូវសារនៃភាពស្និទ្ធស្នាលរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូទៅកាន់ប្រជាជាតិនេះ ហើយបញ្ជាក់ថា ទោះបីជាយើងអាចបាត់បង់ក្តីសង្ឃឹមក៏ដោយ ក៏គ្មានអ្វីដែលមិនអាចទៅរួចសម្រាប់ព្រះជាម្ចាស់ដែរ។
លោកកាឌីណាល់ បានថ្លែងថា ខណៈពេលដែលក្តីសង្ឃឹមរបស់យើងអាចនឹងថយចុះ អ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបានសម្រាប់ព្រះជាម្ចាស់។
តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ នៅក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន លោកកាឌីណាល់ បានរំលឹកនិងលួងលោមចំពោះគ្រីស្តបរិស័ទនិង ប្រជាពលរដ្ឋអ៊ុយក្រែនថា កុំអស់សង្ឃឹម។
លោកបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកពីថ្ងៃទី ១៩ដល់ថ្ងៃទី ២៤ ខែកក្កដា ទៅកាន់អ៊ុយក្រែនគឺដើម្បីចូលរួម ពិធីធម្មយាត្រាតាមពិធីការសាសនាមួយនៅ ទីសក្ការបូជា Marian នៃទីក្រុង ប័ឌីឈីវ ( Berdychiv )។
លោកបានសម្តែងគាវរកិច្ចនិងអរគុណដល់ប្រជាពលរដ្ឋអ៊ុយក្រែន ហើយលើកទឹកចិត្តឲ្យពួកគេបន្តអត់ធ្មត់ ហើយកុំនឿយណាយនិងការបន្តក្តីសង្ឃឹម។
មកដល់ពេលនេះ សង្គ្រាមដែលបានឆាបឆេះនៅអ៊ុយក្រែនមានរយៈពេលជាង២ឆ្នាំមកហើយ ដែលមកដល់ពេលនេះ បង្កឲ្យមានអ្នកស្លាប់ជាច្រើនរយនាក់ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានកាត់ផ្តាច់នៅក្នុងទីក្រុងមួយចំនួន៕