កាកបាទក្រហមថា ស៊ូដង់ត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិ

លោក អេដណាន់ ហេហ្សាម (Adnan Hezam )អ្នកនាំពាក្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅស៊ូដង់បាននិយាយថា យើងអំពាវនាវឱ្យសហគមន៍អន្តរជាតិចងចាំប្រជាជនស៊ូដង់រាប់លាននាក់ដែលកំពុងរងនូវសោកនាដកម្មលើការតស៊ូប្រចាំថ្ងៃដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ" ។

លោកបានធ្វើការអំពាវនាវតាម បទសម្ភាសន៍ជាមួយវិទ្យុវ៉ាទីកង់ ខណៈពេលដែលបង្ហាញពីការព្រួយបារម្ភរបស់លោកថា ស៊ូដង់ រួមជាមួយនឹងយេម៉ែន និងស៊ីរី មានទំនោរត្រូវបានបំភ្លេចចោលកាន់តែច្រើនឡើង នៅពេលដែលសង្រ្គាមនៅក្នុងដែនដីបរិសុទ្ធ និងអ៊ុយក្រែន មានការចាប់អារម្មណ៍ពីពិភពលោក។

ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏មហន្តរាយបំផុតមួយរបស់ពិភពលោក ស៊ូដង់បានរងទុក្ខដោយជម្លោះដែលបានធ្វើឱ្យមនុស្សជិត ១០ លាននាក់ត្រូវភៀសខ្លួន ខណៈដែលប្រព័ន្ធសុខាភិបាល និងអាហារអាចធានាបានត្រឹមតែប្រមាណជា ១០ ភាគរយប៉ុណ្ណោះ ។

លោកបានបន្តថា មនុស្សជិត២៥ លាននាក់ ពោលគឺជាងពាក់កណ្តាលនៃចំនួនប្រជាជន ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈដែលមនុស្សជាង ១៧​,៧លាននាក់នៅទូទាំងប្រទេសស៊ូដង់កំពុងស្រេកឃ្លាន ហើយក្នុងចំណោមនោះ ៤,៩លាននាក់កំពុងជួបប្រទះកម្រិតនៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ស្របពេលដែល ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានធ្វើឱ្យសេវាកម្មសំខាន់ៗរបស់ប្រទេសមានភាពផុយស្រួយយ៉ាងខ្លាំង។

Daily Program

Livesteam thumbnail