ករណីស្លាប់និងរបួសកុមារនៅមជ្ឈឹមបូព៌ាបានកើនឡើង ២៥០%
អង្គការយូនីសេហ្វ បានគូសបញ្ជាក់អំពី "អំពើហិង្សាដ៏គួរឱ្យរន្ធត់" ប្រឆាំងនឹងកុមារនៅតំបន់ វេសប៊ែង (West Bank ) នៅ ប៉ាឡេស្ទីនថា ជាកន្លែងដែលករណីស្លាប់និងរបួសកុមារបានកើនឡើងខ្លាំងបំផុត។
សេចក្តីប្រកាសព័ត៌មានថ្មីមួយពីអង្គការយូនីសេហ្វ ដែលជាអង្គការសប្បុរសធម៌កុមាររបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ជនរងគ្រោះ និងកុមារនៅវេសប៊ែងរបស់ប៉ាឡេស្ទីនបានកើនឡើងជិត ២៥០% ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់នៅក្នុងខែតុលាឆ្នាំមុន។
ថ្វីបើសង្រ្គាមកំពុងវាយលុកតែនៅតំបន់ហ្គាហ្សាស្ទ្រីបក៏ដោយ សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា វាកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលប៉ាឡេស្ទីនទាំងអស់ ដោយមិនគិតពីតំបន់រស់នៅរបស់ពួកគេឡើយ។
ហ្គាហ្សា និង វេសប៊ែង គឺជាផ្នែកពីរនៃអ្វីដែលសន្តអាសនៈ រួមជាមួយនឹងប្រទេសភាគច្រើននៃពិភពលោក ទទួលស្គាល់ថាជារដ្ឋប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានកត់សម្គាល់ថា កុមារចំនួន ១៤៣ នាក់ត្រូវបានសម្លាប់នៅតំបន់ វេសប៊ែង រួមទាំងនៅក្នុងក្រុង យេរូសាឡឹមខាងកើតផងដែរ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ពោលគឺកើនឡើងជិត២៥០ ភាគរយបើធៀបនឹងរយៈពេលដដែល។
លើសពីនេះទៅទៀត ក្នុងអំឡុងពេលប្រាំបួនខែចុងក្រោយនេះ កុមារប៉ាឡេស្ទីនជាង៤៤០ នាក់បានរងរបួសដោយសារគ្រាប់កាំភ្លើងពិតៗ។
នាយកអង្គការ UNICEF លោកស្រី ខាដេរិន រូសែល ( Catherine Russell) បាននិយាយថា កុមារដែលរស់នៅក្នុងតំបន់ វេសប៊ែង ត្រូវបាន ប្រឈមមុខនឹងអំពើហិង្សាដ៏គួរឱ្យរន្ធត់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែថ្មីៗនេះ ស្ថានភាពរឹតតែបន្តធ្លាក់ចុះយ៉ាងខ្លាំងថែមទៀត។
លោកស្រីបាននិយាយថា «យើងកំពុងឃើញការចោទប្រកាន់ជាញឹកញាប់ថាកុមារប៉ាឡេស្ទីនត្រូវបានឃុំខ្លួននៅតាមផ្លូវទៅសាលារៀន ឬត្រូវបានបាញ់នៅពេលដើរតាមផ្លូវ។ អំពើហិង្សាត្រូវបញ្ឈប់ឥឡូវនេះ»៕