កម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នឹងបញ្ជូលភាសាចិន

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានមានបន្ទូលប្រកាសថា នៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ដែលទ្រង់តែងតែរៀបចំជាប្រចាំ នឹងរួមបញ្ចូលការស្វាគមន៍ និងសេចក្តីសង្ខេបជាភាសាចិន ចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤តទៅ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា តាមបន្ទូលរបស់ទ្រង់ ចាប់ពីសប្តាហ៍ក្រោយ ភាសាចិននឹងមាននៅក្នុងបញ្ជីសម្រាប់បងប្អូនគ្រីស្តបរិស័ទចិន ។

សម្តេច​ប៉ាប បាន​ធ្វើ​ការ​ប្រកាស​បញ្ចូលភាសាចិនទៅក្នុងកម្មវិធីអប់រំជំនឿនោះ​កាល​ពី​ថ្ងៃ​ពុធ។ សព្វថ្ងៃនេះ ភាសាដែលបានប្រើប្រាស់នៅក្នុងកម្មវិធីអប់រជំនឿរបស់ទ្រង់ទៅកាន់គ្រិស្តបរិស័ទប្រចាំសប្តាហ៍ គឺមាន តែភាសាបារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ព័រទុយហ្គាល់ អារ៉ាប់ និងប៉ូឡូញ។

ការសម្រេចចិត្តរបស់សម្តេចប៉ាបក្នុងការបញ្ចូលភាសាចិន នេះគឺជាការផ្តល់នូវសញ្ញានៃការយកចិត្តទុក​ដាក់របស់ទ្រង់ ចំពោះប្រជាជនចិន។

កាលពីពេលកន្លងមកសម្តេចប៉ាបធ្លាប់បានពណ៌នាប្រទេសចិនថាជា ទឹកដីដែលសម្បូរទៅដោយឱកាសដ៏អស្ចារ្យ ហើយប្រជាជនចិនជាស្ថាបត្យករ និងអាណាព្យាបាលនៃមរតកវប្បធម៌ និងប្រាជ្ញាដែលមិនអាចកាត់ថ្លៃបាន៕

Daily Program

Livesteam thumbnail