កម្មវិធីនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបឡេអូទៅអាហ្វ្រិកត្រូវបានប្រកាស
កាលវិភាគនិងកម្មវិធីនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ឡេអូទី១៤ទៅកាន់ប្រទេស៤នៅអាហ្រ្វិក ដែលរួមមាន អាល់ហ្សេរី កាមេរូន អង់ហ្គោឡា និងហ្គីណេអេក្វាទ័រ រយៈពេល១០ថ្ងៃត្រូវបានប្រកាស។ នេះបើតាមវ៉ាទីកង់ញូវ។
ការិយាល័យព័ត៌មានសន្តអាសនៈបានឲ្យដឹងថា សម្តេចប៉ាបឡេអូគ្រោងនឹងយាងហើយចំណាយពេលនៅក្នុងដំណើរទស្សនកិច្ចនេះពីថ្ងៃទី១៣ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ខាងមុខ។
តាមការគ្រោងទុកសម្តេចប៉ាបឡេអូគ្រោងនឹងយាងទៅអាល់ហ្សេរីពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ហើយបន្តទៅកាមេរូនពីថ្ងៃទី ១៥ដល់ថ្ងៃទី១៨ រួចបានបន្តទៅអង់ហ្គោឡា ដល់ថ្ងៃទី២១ ហើយបន្តយាងទៅ ប្រទេសហ្គីណេអេក្វាទ័រ ដល់ថ្ងៃទី ២៣ ខែមេសា។
នៅក្នុងដំណើរយាងទស្សនកិច្ច១០ថ្ងៃនេះទ្រង់នឹងជួបមេដឹកនាំរបស់ប្រទេសទាំង៤ និង ចូលរួមកម្មវិធីជា តាមជំនឿជាច្រើន នៅក្នុងនោះធម្មទេសនាគឺមាន ៨ ដង នៅក្នុងទីក្រុងចំនួន១១ ។
នៅថ្ងៃចុងក្រោយនៃដំណើរដំណើរទស្សនកិច្ចនេះ សម្តេចប៉ាបឡេអូ នឹងប្រារព្ធពិធីថ្វាយអភិបូជា នៅពហុកីឡដ្ឋាន ម៉ាឡាដូ ( Malabo) មុនពេលយាង ដំណើរតាមយន្តហោះត្រឡប់ទៅទីក្រុងរ៉ូមវិញ៕