កម្មវិធីទស្សនកិច្ចសម្តេចប៉ាបនៅបែលហ្សិក និងលុចសំបួត្រូវបានប្រកាស
ការិយាល័យព័ត៌មានរបស់សន្តអាសនៈ ចេញផ្សាយកម្មវិធីនៃដំណើរយាងទស្សនៈកិច្ចរបស់សម្តេចប៉ាបហ្រ្វងស៊ីស្កូទៅកាន់ប្រជាជាតិអឺរ៉ុបនៃបែលហ្ស៊ិក និងលុចសំបួជាផ្លូវការ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបនឹងយាងចេញទៅបំពេញទស្សនៈកិច្ចប្រទេសអឺរ៉ុបទាំងពីរចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤។
ដំណើរទស្សន កិច្ចនេះត្រូវបានគេកត់សម្គាល់ថាជាដំណើរយាងទស្សនកិច្ចក្រៅប្រទេស លើកទី៤៦ របស់ទ្រង់ បន្ទាប់ពីដំណើរដ៏វែងឆ្ងាយមកប្រទេស៤នៅ អាស៊ី និងអូសេអានី នៅដើមខែកញ្ញា។
មកដល់ពេលនេះបែលហ្សិកមាន ប្រជាជនចំនួន១២លាននាក់ ហើយពាក់កណ្តាលនៃប្រជាជននៅក្នុងប្រជាជាតិនេះ គឺជាជាកាតូលិក។ ដូចគ្នាដែរ នៅប្រទេសលុចសំបួ អ្នកកាន់សាសនាកាតូលិកមានប្រហែល ៥០ ភាគរយនៃប្រទេស។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះសម្តេចប៉ាប ទ្រង់នឹងប្រារព្ធពិធីថា្វយអភិបូជា ប្រជារាស្រ្តរបស់ទ្រង់ ហើយនឹងជួបជាមួយមេដឹកនាំសាសនា អាជ្ញាធរ និងជាលក្ខណៈឯកជនជាមួយក្រុមសាសនទូតជេស្វីតរបស់ទ្រង់។
នៅប្រទេសបែលហ្ស៊ិក ទ្រង់ក៏នឹងជួបជាមួយសាស្រ្តាចារ្យសាកលវិទ្យាល័យនៃសាកលវិទ្យាល័យ Katholieke Universiteit Leuven នៅថ្ងៃទី ២៧ ខែកញ្ញា មុននឹងជួបជុំគ្នានៅថ្ងៃបន្ទាប់ជាមួយនិស្សិតសាកលវិទ្យាល័យ Université Catholique de Louvain៕