កម្មវត្ថុអធិស្ឋានប្រចាំខែកញ្ញារបស់សម្តេចប៉ាបផ្តោតនៅលើទឹកភ្នែកផែនដី

នៅក្នុងសារជាវីដេអូដែលអមដោយការអធិស្ឋានរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូសម្រាប់ខែកញ្ញា ទ្រង់បានអធិស្ឋានថាជាពិសេសផ្តោតលើទឹកភ្នែករបស់ផែនដី ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារនោះសម្តេចប៉ាបបានមានបន្ទូលថា "យើងម្នាក់ៗអាចស្តាប់ដោយដួងចិត្តរបស់យើងចំពោះការយំរបស់ផែនដី និងជនរងគ្រោះនៃគ្រោះមហន្តរាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួនក្នុងការថែរក្សាពិភពលោក»

សម្តេចប៉ាបបានប្រៀបប្រដូច ការកើនឡើងនៃសីតុណ្ហភាពជុំវិញពិភពលោក ថាផែនដីកំពុងតែមានជំងឺ "គ្រុនក្តៅ" ។

សម្តេចប៉ាបបានមានបន្ទូលថា ផែនដីរបស់យើងទាំងអស់គ្នានៅពេលនេះ គាត់ឈឺ ហើយយើងដឹងហើយ ថា នៅពេលដែលយើងឈឺយើងគ្រុនតើយើងនឹងមានស្ថានភាពនិងអារម្មណ៍យ៉ាងណា ។

សម្តេចប៉ាបបានបន្តថា " តើយើងរាលគ្នាមានកំពុងស្តាប់ការឈឺចាប់នេះទេ?" តើយើងឮការឈឺចាប់របស់ជនរងគ្រោះរាប់លាននាក់ដែលកំពុងតែរងគ្រោះមហន្តរាយបរិស្ថានដែរឫទេ " ។

សម្តេចប៉ាប​បាន​កត់​សម្គាល់​ថា អ្នក​ក្រីក្រ​ដែល​រង​គ្រោះ​ខ្លាំង​បំផុត​ គឺ​គ្រោះមហន្តរាយ​ទាំងនេះ ដោយ​ចង្អុល​ទៅ​អ្នក​ដែល​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​ដោយសារ​ទឹកជំនន់ រលក​កម្ដៅ ឬ​គ្រោះរាំងស្ងួត ដូច្នេះសូមយើងលើកកំពស់ការយល់ដឹង មិនត្រឹមតែអេកូឡូស៊ីប៉ុណ្ណោះទេ ថែមទាំងសកម្មភាព សង្គម សេដ្ឋកិច្ច និងនយោបាយ" ផងដែរ។

សម្តេចប៉ាបបានមានបន្ទូលថា យើងត្រូវតែប្តេជ្ញាខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការការពារធម្មជាតិ ផ្លាស់ប្តូរទម្លាប់ផ្ទាល់ខ្លួន និងសហគមន៍របស់យើង។

សម្តេចប៉ាបមានបន្ទូល ថា "យើងត្រូវប្តេជ្ញាខ្លួនយើងក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ" និងដើម្បី "ការការពារធម្មជាតិ" ដោយធ្វើការផ្លាស់ប្តូរទាំងបុគ្គលនិងសហគមន៍" ។

Daily Program

Livesteam thumbnail