កម្ពុជាផ្ញើកំណត់ទូតតវ៉ាចំពោះថៃដែលប្តឹងប្រឆាំងសម្តេច ហ៊ុន សែន ពាក់ពាក់ព័ន្ធធ្លាយសំឡេងសន្ទនា

ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផ្ញើកំណត់ទូតតវ៉ាយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រីPaetongtarn នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។សម្រាប់ក្រសួង កិច្ចពិភាក្សានេះ គឺជាការអនុវត្តតាមស្តង់ដារ និង ការទទួលស្គាល់ជាអន្តរជាតិ។

ក្នុងកំណត់ទូតនោះ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានពន្យល់ថា រដ្ឋនានាត្រូវតែចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធបញ្ហាការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគីត។គោលបំណងនៃការកត់ត្រាបែបនេះ គឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និង សុច្ចរឹតភាពនៃទំនាក់ទំនង តម្លាភាព និង ការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ៕

Daily Program

Livesteam thumbnail