កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបប្រមាណ២លាននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបប្រមាណ ២ ១៤៤ ២២៤ នាក់ បានចេញដើរកម្សាន្ទនៅទូទាំងប្រទេសកម្ពុជា កើនឡើង ២០,១% បើធៀបគ្រាភ្ជុំបិណ្ឌឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង២លាននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២ ១១៩ ៧៨១ នាក់ កើនឡើង ២១,២% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ២៤ ៤៤៣ នាក់។
ខេត្តចំនួន៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេមានដូចជា៖ ខេត្តសៀមរាប ២៣៨ ២០១ នាក់, ខេត្តបាត់ដំបង ២១៨ ៧០៦ នាក់, ខេត្តព្រះសីហនុ ២១៦ ៩៥៦ នាក់, ខេត្តកំពង់ចាម ២១០ ៥៧៣ នាក់, និងខេត្តកំពង់ឆ្នាំង ១៣៧ ៨៣៣ នាក់៕
Daily Program
