កងរក្សាសន្តិភាពអាមេរិកកណ្តាលមកដល់ប្រទេសហៃទី

អង្គភាព​តូច​ពីរ​នៃ​កង​រក្សា​សន្តិភាព​អាមេរិក​កណ្តាល​បាន​មក​ដល់​ប្រទេស​ហៃទី ដើម្បី​ពង្រឹង​កម្លាំង​សន្តិសុខ​នៅ​មូលដ្ឋាន​ដែល​មាន​ស្រាប់។

វ៉ាទីកង់ញូវបានរាយការណ៍ថា មន្ត្រីប៉េអ៊ឹម ១៥០នាក់បានមកដល់ប្រទេសហៃទីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីពង្រឹងកងកម្លាំងរក្សាសន្តិភាពដែលមានស្រាប់មកពីប្រទេសកេនយ៉ា បាណាម៉ា បង់ក្លាដែស ប៉េណាំង និងឆាដ។

កម្លាំងសមត្ថកិច្ចសន្តិភាពទាំងនេះ ត្រូវបានស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិដោយមេបញ្ជាការមូលដ្ឋាន។

តាមសេចក្តីរាយការណ៍បេសកម្មនិងភារកិច្ច​របស់​ពួកគេ​គឺ​ត្រូវ​ចេញ​ទៅ​ល្បាត ខណៈ​អ្នក​ខ្លះ​ទៀត​នឹង​រក្សាសន្តិសុខនៅតាម ​អគារ​សំខាន់ៗ និង​កន្លែងដើម្បីពង្រឹងអំណាចកណ្តាលជូន​រដ្ឋាភិបាលនៃប្រទេសនេះ ។

មកដល់ពេលនេះ ប្រទេសហៃទីទាំងមូលជាពិសេសគឺនៅរដ្ឋធានីគឺត្រូវបានកាន់កាប់ដោយក្រុមក្មេងទំនើង ដោយសាររដ្ឋាភិបាលទន់ខ្សោយ​។

ក្រុមក្មេងទំនើងទាំងនេះ បានអុកឡុកនិងកាន់កាប់ អាកាសយានដ្ឋានអន្តរជាតិ បិទច្រក និងវាយប្រហារប៉ុស្តិ៍ប៉ូលីស ។ល។

Daily Program

Livesteam thumbnail