កងកម្លាំងកេនយ៉ាបានកំពុងតែដាក់ពង្រាយនៅប្រទេសហៃទី
តាមការសម្រេចដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកងកម្លាំងប៉ូលីសកេនយ៉ាចំនួន ២00 នាក់បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ពង្រាយនៅក្នុងប្រទេសហៃទី ក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការអុកឡុកនៃ ក្រុមក្មេងទំនើងតាមដងផ្លូវ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា កងកម្លាំងប៉ូលីសកេនយ៉ាងប្រដាប់ដោយអាវុធ បានមកដល់ទីក្រុង ប៉័អូប្រាំង ដើម្បីធ្វើយ៉ាងណាជួយបង្រ្កាបក្រុមក្មេងទំនើងដែលបានអុកឡុកប្រទេសនេះ ហើយបានធ្វើឲ្យប្រទេសនេះក្លាយជារដ្ឋគ្មានច្បាប់និងគ្មានសណ្តាប់ធ្នាប់ ។
កងកម្លាំងប៉ូលីសកេនយ៉ា បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ដែលទើបតែបើកដំណើរការឡើងវិញក្នុងខែឧសភា បន្ទាប់ពីត្រូវបានបិទអស់រយៈពេលបីខែ បន្ទាប់ពីការវាយលុកនិងកាប់កាប់ដោយក្រុមឧក្រិដ្ឋកម្មដ៏ធំមួយ ក្នុងអំឡុងពេលដែលអាកាសយានដ្ឋានស្ថិតនៅក្រោមការឡោមព័ទ្ធ ដោយក្រុមក្មេងទំនើង ។
នាយករដ្ឋមន្រ្តីប្រទេសហៃទី លោក ហ្គារី ខូនីល (Garry Conille) អមដោយរដ្ឋមន្ត្រីសន្តិសុខប្រទេសកេនយ៉ា លោកស្រី មូនីកា ជូម៉ា ( Monica Juma) មានប្រសាសន៍ថា ប្រទេសហៃទីកំពុងឆ្លងកាត់គ្រាលំបាក។
លោកបានបន្តថា យើងនឹងចាប់ផ្តើមធ្វើការបន្តិចម្តងៗ ដើម្បីដណ្តើមយកប្រទេសឡើងវិញ។'
តាមកការគ្រោងទុកក្រៅពីប៉ូលីសកេនយ៉ា កងកម្លាំងប៉ូលីសជាច្រើនទៀតមកពីពីប្រទេសចាម៉ៃកា បាបាដូស ប៉ាហាម៉ា បង់ក្លាដេស ប៉េណាំង និង ឆាត នឹងចូលរួមជាមួយពួកគេ ស្របពេលដែលបារាំង កាណាដា និងសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយរាប់លានដុល្លារ ប៉ុន្តែមិនបានបញ្ជូនកងកម្លាំងមកចូលរួមឡើយ ។