«កូនផ្សោត»កើតថ្មី ១ក្បាលនៅអន្លង់ជ្រោយបន្ទាយ ខេត្តក្រចេះ

កូនផ្សោតកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញស្ថិតនៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កូនផ្សោត ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៣:២០នាទីរសៀល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត ដែលនេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ កូនផ្សោតកើតថ្មីចំនួន ៣ក្បាលហើយ ដែលកូនកើតថ្មីទី១ និងទី២ ត្រួវបានប្រទះឃើញកើតក្នុងខែមករា ឆ្នាំ២០២៥នេះ៕

Daily Program

Livesteam thumbnail