អ្នកស្រាវជ្រាវម្នាក់ជំរុញឱ្យគណៈកម្មការសេរីភាពសាសនាអាមេរិកផ្តោតការយកចិត្តទុកដាក់ឡើងវិញលើសេរីភាពសាសនានៅនីការ៉ាហ្គ័រ

លោកស្រី ម៉ាថា ប៉ាទ្រីហ្សា មូលីណា ( Martha Patricia Molina ) អ្នកស្រាវជ្រាវជនជាតិនីការ៉ាហ្គ័រម្នាក់ បានជំរុញឱ្យគណៈកម្មការទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកបង្វែរការចាប់អារម្មណ៍លើអ្វីដែលកំពុងតែរងនូវការរំលោភបំពាននៅ នីការ៉ាហ្គ័រ។

តាមរយៈទីភ្នាក់ងារព័ត៌មានកាតូលិក លោកស្រី ម៉ូលីកា បាននិយាយនៅក្នុងសវនាការមួយនៅថ្ងៃទី ១៣ ខែមករា នៅទីក្រុងវ៉ាស៊ីនតោន ថា នៅក្នុងប្រទេសនីការ៉ាហ្គ័រ ការអធិស្ឋានជាសាធារណៈត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋ។

នៅក្នុងប្រទេសនីការ៉ាហ្គ័រ លោកស្រី បាននិយាយថា វិធានការដែលត្រូវតែអនុវត្តត្រូវតែមានភាពខ្លាំងក្លាជាងមុនដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយផ្ទាល់លើប្រធានាធិបតី ដានីញែល អ័រតេហ្គា ( Daniel Ortega) និង ភរិយារបស់លោក ព្រមតាំងសហការី ទៅតុលាការអន្តរជាតិ ហើយចោទប្រកាន់ពួកគេពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។

ក្នុងការកត់ត្រារបស់​លោកស្រីម៉ូលីកា​បានបង្ហាញថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៨ មក ការរំលោភបំពាននិងបៀតបៀនលើព្រះសហគមន៍និងគ្រីស្តបរិស័ទ ចំនួនជិត២ម៉ឺនករណី ដែល​ប្រព្រឹត្តលើ បូជាចារ្យ បងស្រី និងសមាជិកព្រះសហគមន៍៕

Daily Program

Livesteam thumbnail