សម្តេចប៉ាបឡេអូទី១៤ជំរុញឲ្យគ្រីស្តបរិស័ទលើកកំពស់សកម្មភាពសង្គមនិងបង្កើនការលើកកំពស់ការពារអេកូឡូស៊ី

ឆ្ពោះទៅរកនូវកិច្ចព្រមព្រៀងស្តីអំពីបម្រែបម្រូលអាកាសធាតុនាឆ្នាំ២០៣០ខាងមុខនេះ សម្តេចប៉ាបឡេអូទី១៤ ទ្រង់បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទបង្កើនសកម្មភាពនានាដែលមានប្រយោជន៍ដល់ការការពារអេកូឡូស៊ី។

វ៉់ាទីកង់ញូវបានរាយការណ៍ថា អ្វីដែលសម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូល គឺជាខ្លឹមសាររួមដែលទ្រង់បានលើកឡើងនៅក្នុងសារដែលចេញដើម្បីអបអរខួបទី១០ឆ្នាំនៃគោលលទ្ធិ ឡូដាតូស៊ី (Laudato si) ដែលផ្តួចផ្តើមឡើងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។

ប្រភពដដែលបានបន្តថា ខ្លឹមសារនេះ ត្រូវបានដកស្រង់ចេញពីសារជាវីដេអូ​ ដែលសម្តេចប៉ាបឡេអូទី ១៤ បានផ្ញើរទៅកាន់បណ្តាញសាកលវិទ្យាល័យដែលកំពុងតែចូលរួមនៅក្នុងយុទ្ធនាការការពារពិភពលោក។

សម្តេចប៉ាបឡេអូទី​១៤ ក៏បានមានបន្ទូលដោយផ្សារភ្ជាប់នូវខ្លឹមសារគោលនៃទស្សនៈវិស័យនៅក្នុងការរៀបចំឆ្នាំករុណាទិគុណ​ថា ជាឆ្នាំនៃសេចក្តីសង្ឃឹម ដូច្នេះវាក៏ជាពេលដែលយើងត្រូវតែមានសង្ឃឹមនៅក្នុងការបន្តបេសកម្មរបស់យើងជាមួយនឹងជំនឿរបស់យើងប្រកបដោយទស្សនៈសុទិដ្ឋិនិយមឆ្ពោះទៅរកសកម្មភាពដែលនឹងមានប្រយោជន៍ចំពោះអេកូឡូស៊ី៕

Daily Program

Livesteam thumbnail