ក្រុមលោកអភិបាលហ្វីលីពីនជំរុញឲ្យប្រជាជនបង្កើនការអធិស្ឋានសម្រាប់ពលរដ្ឋហ្វីលីពីនដែលធ្វើការនៅមជ្ឈិមបូព៌ា

ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីន តាមរយៈ គណៈកម្មការលោកអភិបាលទទួលបន្ទុកការងារការថែទាំគ្រូអប់រំជំនឿរបស់ជនអន្តោប្រវេសន៍ និងប្រជាជនដែលធ្វើដំណើរ  បានជំរុញឱ្យភូមិភាគទូទាំងប្រទេសបង្កើនការអធិស្ឋានសម្រាប់បងប្អូនពលករហ្វីលីពីននៅក្រៅប្រទេស ដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។

នៅក្នុងលិខិតមួយចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ ក្រុមលោកអភិបាល បានគូសបញ្ជាក់ពីផលប៉ះពាល់មនុស្សធម៌កាន់តែខ្លាំងឡើងនៃវិបត្តិសង្គ្រាមនេះ ជាពិសេសលើជនស៊ីវិល និងពលករចំណាកស្រុក។

ក្រុមលោកអភិបាលលើកឡើងថា កាលណាជម្លោះកាន់តែអូសបន្លាយនោះពលរដ្ឋស្លូតត្រង់និងពលករចំណាកស្រុកនានា នៅតែបន្តរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់ពួកគេ ។

ប្រភពដដែលបានបន្តថា អ្នកដែលរងគ្រោះគឺជាប្រជាជនសាមញ្ញ ជនស៊ីវិល គ្រួសារ និងកម្មករងាយរងគ្រោះ ដែលទទួលបន្ទុកធ្ងន់បំផុតនៅក្នុងសោកនាដកម្មបែបនេះ"៕

Daily Program

Livesteam thumbnail