ក្រុមដូនជីកូនស្រីនៃសេចក្តីសប្បុរសធម៌ប្រារព្ធពិធីបុណ្យសន្តយូសេបហើយប្តេជ្ញាចិត្តដើម្បីបម្រើអ្នកក្រីក្រ

ក្រុមដូនជីកូនស្រីនៃសេចក្តីសប្បុរសនៅក្នុងប្រទេសឥណ្ឌាបានប្រារព្ធពិធីបុណ្យសន្តចូសេប ដោយការលះបង់ និងការគោរពនៅព្រះវិហាសន្តកាឌឺរិន នៅក្នុងសង្កាត់រ៉ៃគៀ (Raikia )រដ្ឋអូឌីសា (Odisha) ភាគខាងកើតនៃប្រទេសឥណ្ឌា។

ពិធីនេះបានរៀបចំឡើងកាលលពីថ្ងៃទី​១៩ ខែមីនា ដោយមានកម្មវិធីអធិស្ឋានពិសេសដើម្បីទូលអង្វដល់ព្រះជាម្ចាស់ឲ្យគាំទ្រការប្តេជ្ញាចិត្តរបស់ពួកគេនៅក្នុងការផ្តល់ការបម្រើដល់សហគមន៍អ្នកក្រីក្រនៅក្នុងមូលដ្ឋាន។

នាឱកាសនោះ លោកបូជាចារ្យ ពូរូសូតាម ណាយ៉ាក (Purushottam Nayak) បានបញ្ជាក់ពីភាពពាក់ព័ន្ធនៃជីវិតរបស់ សន្តចូសេព នៅក្នុងពិភពលោកសព្វថ្ងៃនេះហើយ លោកក៏បានជំរុញឱ្យគ្រីស្តបរិស័ទ ជាពិសេសដូនជីនៃព្រះសហគមន៍ ឱ្យធ្វើគំរូតាមព្រះនាងម៉ារី តាមទំនុកចិត្តដ៏រឹងមាំ និងការលះបង់ចំពោះកាតព្វកិច្ច។

នាឱកាសនោះ ដូនជី ប្រាបាស៊ីនី រ៉ាណាស៊ីង (Prabhasini Ranasingh) នាយកនៃមណ្ឌលកុមារកំព្រា សាំង ខាធើរីន ក្នុងទីក្រុង រ៉ៃគីយ៉ា បាននិយាយថា សន្តយូសេប ជាគំរូដ៏មាន តម្លៃនៅក្នុងស្មារតីនៃក្រុមបងស្រី ៕

Daily Program

Livesteam thumbnail