ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននឹងគ្រោះធម្មជាតិពីថ្ងៃស្អែកនេះរហូតដល់ថ្ងៃទី២១ ខែកញ្ញានេះ

តាម​រយៈ​ការ​តាម​ដាន​នៃ​ការ​វិវត្ត​និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាស​ធាតុ សង្កេង​ឃើញថា ខ្យល់​មូសុង​និរតី​បង្កើន​ល្បឿន​បក់​មកលើ​កម្ពុជា។ សម្ពាធ​ទា​ប​សកម្ម​នៅ​លើ​សមុទ្រ​ប៉ាស៊ីហ្វិកនិង​វិវត្តខ្លួន​ជាបន្តបន្ទាប់​ទៅ​ជា​វិសម្ពាធ​ទាប​រួច​នឹង​ទៅ​ជា​កូន​ព្យុ​ពេល​ដែល​ឆ្លង​កាត់​ប្រទេស​ហ្វីលីពីន។ ​

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួ​ងធនធានទឹកនិង​ឧតុនិយម​នៅ​ថ្ងៃអង្គារ ទី​១៥ នេះបាន​​ឱ្យ​ដឹងថា ព្យុះ​នេះនឹង​កើ​តមាន​ឡើង​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ហើយ​នឹង​បន្ត​ដំណលរ​ចូល​ទៅក្នុង​ឈូង​សមុទ្រ​តុងកឹង រួច​ចូល​ប្រទេសវៀត​ណាម​ភាគកណ្តាល​ កៀក​ព្រំ​ប្រទល់​ភាគ​ខាងជើង។

ស្ថានភាព​បែបនេះ​នឹង​ធ្វើ​ឱ្យ​បណ្តា​ខេត្ត​នៅ​​តំបន់​វាល​ទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមាមាន​ពី​២៤-២៦អង្សាសេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣៣ អង្សាសេ។ នៅ​ថ្ងៃទី​១៦-១៨​ ខែកញ្ញា​ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​បង្គួរ បន្ទាប់​ពី​នោះ ភ្លផង​នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរទៅ​ច្រើន។

ស្ថនភាព​នៃ​ក៏​បណ្តាល​ឱ្យ​បណ្តាក​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់​រាប​ឥសានមាន​សីតុណ្ហភាព​អប្បបរមាពី២៤-២៦អង្សាសេ និង​សីតុណ្ហភាពអតិបរមាពី២៨-៣០អង្សាសេ នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅបង្គួរ។

សេចក្តី​ប្រកាស​បាន​បន្តថា នៅ​តាម​បណ្តា​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ​ មាន​សីតុណ្ហភាព​អប្បបរមាពី​២៥-២៧អង្សាសេ និង​សីតុណ្ហភាព​អតិបរមាមាន​ពី​២៨-៣០​អង្សាសេ នឹង​អាច​មាន​ភ្លៀងធ្លាក់​ពីមធ្យម​ទៅច្រើន។

ក្រសួង​ធនធានទឹក​និង​ឧតុនិយមអំពាវនាវ​ឱ្យ​ប្រជាពល​រដ្ឋទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ធម្ម​ជាតិ​ដែ​​ល​អាច​​កើត​មាន​ជាអាទិ៍ដូចជានៅ​តាម​តំបន់​ជាប់ផ្លូវ​ទឹក​និង​ជាប់​ជួរ​ភ្នំមូល​ហេត​បង្កឡើង​ដោយ​ជំនន់​ទឹក​ភ្លៀង និង​អ្នក​ដំណើរ​និង​អ្នក​នេសាទ​សមុទ្រ មូល​ហេតុ​ភ្លៀង​ខ្យល់​និង​រលក​សមុទ្រ​ដែល​អាច​មាន​កម្ពស់​ខ្ពស់​ពិសេស​ចាប់​ពី​ថ្ងៃទី​១៨​ដល់​២១​ ខែកញ្ញានេះ៕

Add new comment

1 + 1 =