កម្ពុជាបានត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទសនិងដៃគូអភិវឌ្ឍន៍នៅលើពិភពលោកនៅក្នុងសន្និសីទCOP29 នាប្រទេសអាស៊ែបៃហ្សង់
ថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទកំពូលលើកទី២៩ បណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានសិក្សាយ៉ាងលំអិត អំពីការចូលរួមជាមួយនិងបណ្តាប្រទេសជាសមាជិករដ្ឋភាគីUNFCCC ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ ទៅលើកិច្ចការងារដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដ៏មានសារៈសំខាន់
ក្នុងនោះទី១ គឺយើងរួមគ្នា ជាមួយបណ្តាប្រទេសដ៏ទៃទៀត ដៃលមានដៃគូអភិវឌ្ឍន៍ អង្គការ អ្នកវិទ្យាសាស្រ្ត ដើម្បីដោះស្រាយបញ្ហ ទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ទី២ រួមគ្នាទប់ស្កាត់ការកើនឡើងកំដៅនៅលើភពផែនដី កំអោយលើសពី១,៥អង្សារ និងទី៣គៀរគរថវិកា ឱ្យបាន១០០ពាន់លានដុល្លារក្នុង១ឆ្នាំ ដើម្បីយកថវិកា ទាំងអស់នេះ មកជួយប្រទេសកំពុងអភិវឌ្ឍ ដើម្បីកំឱ្យប្រទេសទាំងនោះជួបគ្រោះ មហន្តរាយដោយសារការកើនឡើងកំដៅ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរការចូលរួមក្នុងសន្និសីទលើកទី២៩ COP29 នៅអាស៊ែបៃហ្សង់ និងជម្រាបជូនបណ្តាប្រទេសទាំងអស់ ដែលចូលរួមអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសកម្មភាពការងារកន្លងមក ទៅលើការទប់ស្កាត់ការកើនឡើងកំដៅផង ទប់ស្កាត់ការបំពុលបរិស្ថាន និងការទប់ស្កាត់ការ ប្រែប្រួលអាកាសធាតុផង។ ឯកឧត្តម គូសបញ្ជាក់បន្ថែម ថា នៅក្នុងសន្និសីទ UNFCCC ក៏និងមានជំនួបទ្វេភាគីបន្ថែមទៀត ដើម្បីកៀរគរ ការគាំទ្រ ដល់សកម្មភាពរបស់កម្ពុជាដើម្បីយកមកជំរុញ ក៏ដូចជាលើកស្ទួយកិច្ចការងារទាំងអស់នេះ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា កំពុងតែអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព។ ការចេញដំណើរទៅកិច្ចប្រជុំនៅក្រៅប្រទេស គឺធ្វើយ៉ាងដើម្បីទំនាក់ទំនងជាមួយនិងដៃគូក្រៅប្រទេស ភាគីអន្តរជាតិផង ក៏ដូចជាកៀរគរការគាំទ្រ ថវិកា ដើម្បីជំរុញធ្វើយ៉ាងណាឱ្យភាពស្អាតនិងបៃតងមានចីរភាព តរៀងទៅ។
លោកបណ្ឌិតរដ្ឋមន្រ្តីបន្ថែមថា ក្រសួងបរិស្ថានកម្ពុជា បានប្តេជ្ញាយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យបរិស្ថានកម្ពុជាធានាបានការគ្រប់គ្រងបានល្អ រួមជាមួយពិភពលោក ក៏ដូចជាការសហការជាមួយអង្គការដៃគូផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្នើរសុំឱ្យមានការយកចិត្តទុកដាក់ទៅលើការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិច្ចច្រើន ដោយធ្វើការពិចារណាទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ដែលបានបង្កផលប៉ះពាល់ដល់ប្រទេសដ៏ទៃ ខណៈដែលកម្ពុជាមានទទួលខុសត្រូវខ្ពស់លើបញ្ហាទាំងនេះ។
សូមបញ្ចាក់ថា កម្ពុជានៅតែបន្តធ្វើការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការសាយភាពឧស្ម័នផ្ទះកញ្ចក់ ឱ្យបាន៤២% នៅឆ្នាំ២០៣០ និងការឈានទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុង ធ្វើការងារលើកិច្ចការងារជាច្រើនជាជំហានៗ ដែលមានកាេចូលរួមពីប្រជាជន ក៏ដូចជាសិស្សានុសិស្ស ក្នុងការជួយដាំដើមឈើ នៅឆ្នាំ២០២៣ បាន១លានដើម ហើយនៅឆ្នាំ២០២៥ខាងមុខនេះ និងឈានឡើងទៅប្រមាណចន្លោះ ពី២ ទៅ៣លានដើម ដើម្បីពង្រីកគម្របព្រៃឈើ ដែលដើមឈើនេះគឺជាកត្តាសំខាន់នៅក្នុងការស្រូបយកកាបូន កាត់បន្ថយការសាយភាយ ឧស្ម័នផ្ទះកញ្ចក់ ដែលនាំកម្ពុជាឈានឆ្ពោះទៅកាន់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា ការដោះស្រាយបញ្ហការប្រែប្រួលអាកាសធាតុមាន វិស័យចំនួន៦ គឺជាវិស័យដែលត្រូវយកចិត្តទុកដាក់ ទៅដល់ការបំពុលបរិស្ថាន ដល់ការកកើនឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ ដែលអង្គការសហប្រជាជាតិ កំពុងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះមាន៖ ទី១ វិស័យកសិកម្ម ទី២ វិស័យថាមពល ទី៣ វិស័យព្រៃឈើ ទី៤ វិស័យឧស្សាហកម្ម ទី៥វិស័យគីមី និងទី៦ គឺវិស័យការគ្រប់គ្រងសំរាម ជាដើម៕