ប្រទេសកំពុងអភិវឌ្ឍទទួលរងទម្ងន់ ប៉ុន្តែមិនបានទទួលគុណប្រយោជន៍ច្រើន

យោងតាមរបាយការណ៍នៃកម្មវិធីពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការ​សហប្រជាជាតិ CNUCED បាន​ឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍទទួលរងឥទ្ធិពលបរិស្ថាន​ពីសេដ្ឋកិច្ចបច្ចេកវិទ្យា ទំនើប ប៉ុន្តែបានទទួលប្រយោជន៍តិចតួចពីយុគសម័យថ្មីនេះ។ របាយការណ៍ក៏បានបញ្ជាក់អំពី​ឥទ្ធិពល​ដ៏មហិមានៃវិស័យបច្ចេកវិទ្យាទៅលើបរិស្ថាន និងផ្នែក​ដែល​មិនបានទទួលស្មើគ្នា​ដែល​ប្រទេសកំពុងអភិវឌ្ឍជួបប្រទះ។

របាយការណ៍លំអិទគូសបញ្ជាក់ថា ប្រសិនបើវិស័យបច្ចកវិទ្យាគឺជាម៉ូទ័រនៃកំណើន​សេដ្ឋកិច្ច​ពិភពលោក និងផ្តល់តែឱកាសល្អ​សម្រាប់ប្រទេសអភិវឌ្ឍន ឥទ្ធិពលដែលមិនគួរឲ្យ​ចង់​បាន​របស់​ពួកវា​ទៅលើបរិស្ថាន​គឺកាន់​តែធ្ងន់ធ្ងរឡើងៗ។ ប្រទេសកំពុងអភិវឌ្ឍនៅតែទទួលរង​ផល​ប៉ះ​ពាល់​ដោយអតុល្យភាពមិនស្មើគ្នា នៅលើផ្នែកសេដ្ឋកិច្ចក៏ដូចជាបរិស្ថាន។

លោកស្រីរ៉ឺបេកា ហ្គ្រ៊ីនស្ពាន អគ្គលេខានៃកម្មវិធីពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការ​សហ​ប្រជាជាតិ បានថ្លែងថា ៖ “យើងត្រូវតែទាញយកផលប្រយោជន៍ពីអំណាចនៃ​បច្ចេកវិជ្ជា​ដើម្បី​អនុគ្រោះ​ដល់ការអភិវឌ្ឍទាំងមូល និងមានចីរភាព។ អ្វីៗ ទាំងអស់គឺធ្វើដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​អវិជ្ជមានទៅលើបរិស្ថាន។ ឥទ្ធិពលខាងបរិស្ថាន​ដែលកើនឡើងនៅក្នុង​សេដ្ឋកិច្ច​នឹង​អាច​វិលបញ្ច្រាសមកវិញ”។

របាយការណ៍គូសបញ្ជាក់ថា វាមានភាពបន្ទាន់នឹងប្រឈមមុខទៅនឹងតម្លៃនៃបរិស្ថានសម្រាប់​ការ​ប្រែប្រួលខាងវិស័យបច្ចេកវិទ្យាដ៏ឆាប់រហ័ស។ ក្តីព្រួយបារម្ភចម្បង គឺការខ្សោះ​នៃវត្ថុធាតុ​ដើម​​ដែលមានកម្រិតសម្រាប់បច្ចេកវិទ្យា និងព័ត៌មានវិទ្យាទាំងនោះ បន្ទាប់មក ក៏មាន ការ​ស្រូប​​យក​កាបូនពីបរិយាកាសដ៏ខ្សោយ ការកើនឡើងនូវការប្រើប្រាស់ទឹក ថាមពល និង​បញ្ហា​ដែល​កើន​ឡើងនៃសម្រាមដែលទាក់ទងនឹងបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។

កម្មវិធីពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការ​សហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកំពុង​អភិវឌ្ឍ​ដើរតួកណ្តាលនៅក្នុងចង្វាក់ផ្គត់ផ្គង់របស់ពិភពលោកខាងរ៉ែ និងលោហៈកម្រ។ ស្រទាប់​​រ៉ែដ៏ធំនៅក្នុងទ្វីបអាហ្វ្រិក​មានសារ​សំខាន់​​សម្រាប់ការផ្លាស់ប្តូរថាមពលពិភពលោក និង​​សម្រាប់បច្ចេកវិទ្យា ដែលរួមមានរ៉ែ កូបាល់ ស្ពាន់ លីធ្យូម និង​មានសារសំខាន់​ចាំបាច់​សម្រាប់​អនាគតនៃថាមពលចីរភាព។ ទ្វីប​អាហ្វ្រិក​​មានអាងរ៉ែបម្រុង គឺ ៥៥% នៃកូបាល់​ពិភពលោក ៤៧,៦៥% នៃម៉ងហ្គាណេស ២១,៦% នៃហ្គ្រាហ្វីតធម្មជាតិ ៥,៩% នៃស្ពាន់ ៥,៦%​នៃនីកែល និង ១%នៃលីធ្យូម។

យោងតាមធនាគារពិភពលោក តម្រូវការ​រ៉ែចាំបាច់​សម្រាប់​បច្ចេកវិទ្យាទំនើប មានដូចជា ហ្គ្រាហ្វីត លីធ្យូម និងកូបាល់ នឹងអាចកើនឡើង ៥០០% ពីពេលនេះដល់ឆ្នាំ២០៥០។ តម្រូវ​ការកើនឡើងនេះតំណាងឲ្យឱកាសដ៏ល្អនៃការអភិវឌ្ឍសម្រាប់ប្រទេសកំពុងអភិវឌ្ឍដែលសម្បូរ​ដោយធនធាន ដែលពួកគេអាចបន្ថែមតម្លៃដល់ការទាញយកការធ្វើអាជីវកម្មរ៉ែ និងការធ្វើ​ឲ្យទៅជាចម្រុះនៅក្នុងចង្វាក់សេដ្ឋកិច្ច នៅក្នុងវិស័យដទៃៗ ទៀត។ វានឹងជួយឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍបង្កើតចំណូលសាធារណៈ ដើម្បីផ្តល់ហិរញ្ញប្បទាន​ដល់ការអភិវឌ្ឍ បង្កើតការងារ និង​ធ្វើ​ឲ្យល្អប្រសើរឡើងនូវកម្រិតជីវភាពរបស់ប្រជាជនពួកគេ។

ការកើនឡើងនូវតម្រូវការរ៉ែវត្ថុធាតុដើម បានផ្តល់សំទុះរួចហើយដល់​ការវិនិយោគផ្ទាល់​របស់​បរទេស​​នៅទ្វីបអាម៉េរិកឡាទីន ដែលតំណាងឲ្យ២៣%​នៃតម្លៃនៃគម្រោង​​ថ្មីៗនៅក្នុងតំបន់​នៅ​អំឡុង​ពីរទសវត្សចុងក្រោយនេះ។ ប៉ុន្តែ ការទាញយក និងការចម្រាញ់វត្ថុធាតុ​ដើម​រហូត​ដល់​ផលិតកម្ម បានផ្តល់ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។ ដំណើរការនេះស្រូបយក​ក្នុងបរិមាណ​ដ៏ធំនៃរ៉ែកម្រ ថាមពល និងទឹក ដែលបង្កឲ្យមាន​ការសាយភាយ​ដ៏គួរឲ្យ​កត់​សម្គាល់​នូវឧស្ម័នផ្ទះកញ្ចក់ និងការបំពុល។

 

 

Daily Program

Livesteam thumbnail