តំបន់អាកទិក កម្តៅពិភពលោកឆាបឆេះក្រោមកម្រិតឯកតកម្មមិនធ្លាប់មាន
តំបន់អាកទិក ដែលជាយូរមកហើយត្រូវបានគេមើលឃើញថា បានឡើងកម្តៅដោយ ស្ងៀមស្ងាត់នៅលើភពផែនដី ពេលនេះបានបញ្ជូនសញ្ញាអាសន្ន ដែលលំបាកនឹងប្រកែក បាន។ ទីកន្លែងដែលត្រជាក់ប្រែជាក្តៅ សើម និងបាត់បង់ស្ថិរភាព។
យោងតាមព្រឹត្តិបត្រលេខ២០ អាកទិក ២០២៥ (Arctique 2025) ដែលចងក្រងឡើងដោយអ្នកវិទ្យាសាស្រ្តចំនួន១១២រូប មកពីប្រទេសចំនួន ១៣ បានឲ្យដឹងថា សព្វថ្ងៃតំបន់អាកទិកទទួលរងវិបប្លាសក្នុងទំហំមិនធ្លាប់មានពីមុនពីបរិយាកាសរហូតចុះដល់ទីជម្រៅនៃសមុទ្រ។
កម្តៅឯកតកម្ម ភ្លៀងដែលមិនធ្លាប់មាន ទឹកកកសមុទ្រថយចុះកម្រិតទាប ផ្ទាំងព្រិលភ្នំរលាយ ទឹកស្ទឹងឡើងពណ៌ច្រេះ ហើយវាលស្មៅក៏ប្រែជាឡើងពណ៌បៃតងក្នុងល្បឿនដ៏លឿន។ តំបន់អាកទិកបានប្រែប្រួលធ្វើឲ្យឃើញនឹងភ្នែក។
ហើយអ្វីដែលកើតនៅតំបន់អាកទិក ដែលរបាយការណ៍បានរំឭក គឺមិនកើតតែនៅក្នុងតំបន់អាកទិកទេ។ ប៉ុន្តែតំបន់នេះកើនកម្តៅ២ដងលឿនជាងតំបន់ដទៃៗទៀតនៃពិភពលោក។
ហើយ ១០ឆ្នាំ ចុងក្រោយនេះ គឺជាឆ្នាំដែលក្តៅបំផុតដែលមិនធ្លាប់បានកត់ត្រា។ ពីខែតុលា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ អាកទិកបានជួបនូវសីតុណ្ហភាពផ្ទៃលើកើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩០០។
ចំណែកភ្លៀងក៏បានបំបែកកំណត់ឯកតកម្មប្រចាំឆ្នាំដែរ។ រដូវភ្លៀងទាំងប្រាំចុងក្រោយមានភ្លៀងច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៥០។ និន្នាការដូចគ្នាដែរមានចំពោះព្រិល។ បន្ទាប់ពីរដូវរងាដែលមានព្រិលច្រើនរហូតដល់ខែឧសភា តំបន់អាកទិកបានបាត់បង់ផ្នែកដ៏ធំនៃព្រិលក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ និងធ្លាក់ចុះយ៉ាងខ្លាំងជាងទម្លាប់នៃរដូវធម្មតានៅខែមិថុនា។ យោងតាមព្រឹត្តិបត្តិអាកទិក នៅខែមិនា ឆ្នាំ២០២៥ ផ្ទាំងទឹកកកនៅតំបន់អាកទិកបានរីកខ្សោយបំផុតនៅរដូវរងាចាប់តាំងពី ៤៧ឆ្នាំ បើតាមការសង្កេតពីផ្កាយរណប។ កាន់តែជាការវាយប្រហារទៀតនោះ ទឹកកកដែលចាស់បំផុត ដែលមានអាយុជាង ៤០០ឆ្នាំ បានធ្លាក់ចុះ ៩៥% ចាប់តាំងពីទសវត្សឆ្នាំ១៩៨០។ ពីពេលនេះតទៅ ទឹកកកនៅមានតែលើភាគខាងជើងតំបន់កោះហ្គ្រូអេនឡេន និងជ្រោយកាណាដាប៉ុណ្ណោះ។
ការរីកនៃមហាសមុទ្រអាត្លង់ទិក ការមកដល់នៃទឹកដែលកាន់តែក្តៅ និងកាន់តែប្រៃដែលមានប្រភពពីមហាសមុទ្រអាត្លង់ទិកខាងជើង បានរលាយចូលរហូតដល់ចំកណ្តាលនៃសមុទ្រអាកទិក។ នៅក្នុងរបាយការណ៍ក៏បានពន្យល់ថា ដំណើរការនេះធ្វើចុះខ្សោយក្នុងការបែងចែកស្រទាប់នៅក្នុងសមុទ្រ ដែលធ្លាប់ធ្វើប្រតិកម្មជារនាំងការពារមិនឲ្យកម្តៅឡើងទៅដល់ផ្ទាំងទឹកកកខាងលើក។ ដូច្នេះ វាក៏មានការកើនល្បឿននៃការរលាយផ្ទាំងកកក និងគំរាមកំហែងដល់ចរន្តទឹកសមុទ្រដែលជះឥទ្ធិពលលើអាកាសធាតុពិភពលោក។
នៅចន្លោះឆ្នាំ២០២៣ និង២០២៤ ទឹកកកនៅតំបន់អាកទិកស្កង់ឌីណាវ និងស្វាលបាក បានទទួលរងនូវការបាត់បង់ដ៏សម្បើមដែលមិនធ្លាប់ត្រូវបានវាស់វែង។ នៅតំបន់ហ្គ្រូអេនឡេន ទឹកកក ១២៩ពាន់លានតោន បានរលាយនៅឆ្នាំ២០២៥។ នៅតំបន់អាឡាស្កា ទឹកកកបានរលាយជាមធ្យម កម្ពស់៣៨ម៉ែត្រ ចាប់តាំងពីពាក់កណ្តាលសតវត្សទី២០ ដែលធ្វើឲ្យទេសភាពនៃតំបន់នេះមានការប្រែប្រួលជាខ្លាំង។
ការលាយនេះធ្វើឲ្យមានការកើនកម្ពស់កម្រិតទឹកសមុទ្រ ធ្វើឲ្យអាងបម្រុងទឹកសាបធ្លាក់ថយ និងបង្កើនហានិភ័យឲ្យមានទឹកជំនន់ ការរអិលបាក់ដី និងស៊ូណាមីតាមបណ្តោយឆ្នេរអាកទិក។ នៅដីសណ្តច្រើនជាង ២០០ នៃតំបន់អាឡាស្កា ទឹកស្ទឹងបានប្រែទៅជាពណ៌ទឹកក្រូច។ ការរលាយនៃដីកកបានបញ្ចេញនូវជាតិដែក និងលោហៈដទៃៗទៀត ដែលបង្កើតជាទឹកស្ទឹងឡើងច្រេះ ហើយអាស៊ីតកើនឡើង ទឹកសាបខូចគុណភាព ហើយស្ថានជីវចម្រុះថយបរិមាណ។