កូនសត្វក្រៀលចំនួន៩បានបង្កកំណើតដោយជោគជ័យនៅដែនជម្រកសត្វព្រៃលំផាត់

សត្វក្រៀលគឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក។ទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ១៧៨ក្បាលប៉ុណ្ណោះ។បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលក្រៀលកម្ពុជាបាននិងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស។

ដោយឡែកក្នុងជារដូវកាលបន្តពូជឆ្នាំ២០២៤នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសំបុករបស់សត្វក្រៀលនិងការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកគេនៅក្នុងដែនជម្រកសត្វព្រៃនេះ។ជាលទ្ធផលគិតមកត្រឹមខែតុលាឆ្នាំ២០២៤ នេះក្រុមការងារយើងបានកត់ត្រាសំបុករបស់សត្វក្រៀល ចំនួន៥សំបុកហើយ មាន កូនសរុបចំនួន០៩ក្បាលបានហើរចេញពីសំបុកដោយជោគជ័យក្នុងអត្រា១០០% ។

យោងតាមទិន្នន័យនេះបានបញ្ជាក់អោយឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។នេះបានបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ៕

Daily Program

Livesteam thumbnail