កសិករត្រូវតែនៅចំកណ្តាលបេះដូងនៃសកម្មភាពដែលសំដៅធ្វើឲ្យប្រសើរឡើង​នូវស្ថានជីវចម្រុះ

មិនមានកសិករ នឹងមិនមាននយោបាយណាមួយដែលត្រូវដាក់ចេញទេ។ នេះគឺជាសារ​ដែល​អគ្គនាយកនៃអង្គការសហប្រជាជាតិសម្រាប់ចំណីអាហារ និងកសិកម្ម (FAO) លោកគូ ដុងយូ បានថ្លែង កាលពីចុងខែទៅកាន់ប្រតិភូចូលរួមនៅជុំថ្មីនៃកិច្ចចរចារបស់អង្គការសហ ប្រជាជាតិ​អំពី​​ស្ថានជីវចម្រុះនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

ប្រទេសច្រើនជាង ១៥០ បានជួបប្រជុំគ្នានៅក្នុងរដ្ឋធានីប្រទេសអ៊ីតាលី ពីថ្ងៃទី២៥ ទៅថ្ងៃទី ២៧ ខែកុម្ភៈ ដើម្បីធ្វើឲ្យរីកចម្រើននូវការផ្តល់ហិរញ្ញវត្ថុសម្រាប់ស្ថានជីវចម្រុះ ព្រមទាំង ក្របខណ្ឌ​ទំនួលខុសត្រូវ និងការធ្វើសមាហរណកម្មនៃប្រព័ន្ធកសិកម្មចំណីអាហារនៅក្នុង យុទ្ធសាស្រ្តពិភពលោកនៃការអភិរក្ស។

សន្និសីទថ្មីនៃភាគីនានា ដែលហៅឈ្មោះថា COP16.2 សំដៅបំពេញលើកង្វះខាតដ៏​សំខាន់ៗ​ខ្លះ ដែលត្រូវដាក់ឲ្យដំណើរការនៃក្របខណ្ឌពិភពលោកសម្រាប់ស្ថានជីវចម្រុះ គុនមីង ម៉ុងត្រេអាល់ (GBF) និងសំដៅបញ្ឈប់ និងធ្វើឲ្យច្រាសត្រឡប់មកវិញនូវការបាត់បង់ស្ថាន​ជីវចម្រុះ​ពីពេលនេះ រហូតដល់ឆ្នាំ២០៣០។

សន្និសីទធ្វើឡើងបន្ទាប់ពីសន្និសីទអន្តរជាតិលើកទី១៦ COP16 ដែលបានប្រព្រឹត្តិទៅកាលពី ខែ​វិច្ឆិកា​នៅទីក្រុងកាលី ប្រទេសកូឡំប៊ី និងដែលឈានទៅដល់កិច្ចព្រមព្រៀងមួយចំនួនដែល ជា​គំនិត​ថ្មី​រួមមានទិន្នន័យសែន និងការទទួលស្គាល់នូវតួនាទីអ្នកដាំដុះសួននៃប្រជាជន ជនជាតិ​ដើមភាគតិច។

ធម្មជាតិបានធ្លាក់ថយចុះក្នុងចង្វាក់មួយប្រកាសអាសន្ន ស្ថានភាពលំបាកនេះ រួមបញ្ចូល​ពី​ពេលនេះ​ទៅ គឺត្រូវឆ្លងកាត់ពី​ការសន្យាទៅកាន់សកម្មភាព។

យោងតាមប្រមុខរបស់ FAO បានឲ្យដឹងថា សកម្មភាពបន្ទាន់មួយគឺចាំបាច់ដើម្បីផ្លាស់ប្តូរ​ប្រព័ន្ធកសិកម្មចំណីអាហារ។ លោកគូ ដុងយូ សន្និដ្ឋានថា ស្ថានជីវចម្រុះត្រូវតែបញ្ចូលទៅ​ក្នុង​នយោបាយចំណីអាហារ និងកសិកម្ម។

ប្រមុខនៃអង្គការ FAO បញ្ជាក់​នូវទំនាក់ទំនងគៀកកិតរវាងស្ថានជីវចម្រុះ  និងសន្តិសុខចំណី​អាហារ និងកត់សម្គាល់ថា ច្រើនជាងពាក់កណ្តាលនៃគោលដៅទាំង ២៣ នៃក្របខណ្ឌគុនមីង ម៉ុងត្រេអាល់ Kunming-Montréal គឺទាក់ទងផ្ទាល់នឹងកសិកម្ម។

ទោះបីការសន្យានានាត្រូវបានប្រកាន់យកនៅអំឡុងសន្និសីទអន្តរជាតិលើកទី១៦ COP16 ការ​ផ្តល់ហិរញ្ញប្បទាន គឺស្ថិតនៅជាចំនុចឧបសគ្គ។

ដូច្នេះអគ្គលេខាអង្គការសហប្រជាជាតិ បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថាន​ជីវ​ចម្រុះ​ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានជំរុញឲ្យរដ្ឋាភិបាល​នានា​ប្រែក្លាយពីការសន្យារបស់ពួកគេទៅជាការវិនិយោគ។ លោកបានសង្កត់ធ្ងន់ថា ៖ “ភាព​ជោគជ័យ​ឆ្លងកាត់តាមទំនួលខុសត្រូវ។ ហើយសកម្មភាពទាម​ទារការផ្តល់ហិរញ្ញប្បទាន”។

មានតែទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ ចាំបាច់ក្នុងមួយឆ្នាំ ត្រូវបានគៀងគរ និងប្រទេស​អភិវឌ្ឍន៍អំពាវនាវឲ្យប្រទេសដែលមានខ្លាំងបំពេញកាតព្វកិច្ចខាងហិរញ្ញវត្ថុរបស់ពួកគេ។

ការពិភាក្សានៅទីក្រុងរ៉ូមគួរតែផ្តោចអារម្មណ៍លើក្របខណ្ឌនៃទំនួលខុសត្រូវ ដែល​អនុញ្ញាតឲ្យ​បន្តការចំណាយ និងធានាថា ធនធានបានទៅដល់សហគមន៍ដែលប៉ះពាល់បំផុត​ដោយសារ​ការ​​បាត់​បង់ស្ថានជីវចម្រុះ។

ពីពេលនេះរហូតដល់បិទសន្និសីទ អ្នកចរចាខិតខំប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងនៅលើ​ការ​ផ្តល់​ហិរញ្ញប្បទានខាងជីវចម្រុះ ព្រមទាំងយុទ្ធសាស្រ្តដាក់ឲ្យដំណើរការ និងក្របខណ្ឌនៃការ​តាម​ដាន។

 

 

Daily Program

Livesteam thumbnail