អត្ថាធិប្បាយ​គម្ពីរ​ដំណឹង​ល្អ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ឆ្នាំ​២​០​២​៤​

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី ខែមករាឆ្នាំ តាមម៉ាកុ ,-អត្ថាធិប្បាយដោយលោកបូជាចារ្យ រឿង ​័ត្រសិរី
បងប្អូនជាទីស្រឡាញ់!
នៅថ្ងៃនេះ យើងស្តាប់ព្រះបន្ទូលដំណើរជីវិតរបស់យើងទៅជាមួយព្រះយេស៊ូ ដែលព្រះអង្គចាប់ ផ្តើមបេសកកម្មរបស់ព្រះអង្គនៃការទេសនា គឺការធ្វើដំណើរប្រកាសដំណឹងល្អ ព្រះយេស៊ូបានធ្វើដំណើរជាមួយក្រុមសាវឆ្លងកាត់ស្រែស្រូវសាលី ជាស្រូវសម្រាប់យកទៅធើ្វជានំប៉័ ប៉ុន្តែដោយសារតែពួកសាវអស់កម្លាំងនិងឃ្លានបាយផង ដោយពុំមានមានកន្លែងលក់ចំណី ម្ហូបអាហារដូចសម័យនេះ ហេតុដូច្នេះពេលដែលគាត់ដើរកាត់ស្រែកបានបូតគួស្រូវបន្តិចមកកិន ហើយពិសាដើម្បីបន្ធូរភាពអត់ឃ្លាននៅពេលនោះ
បាទ! បងប្អូនសម្រាប់ច្បាប់របស់ជនជាតិយូដា ជាពិសេសថ្ងៃសប្បទីមួយគឺ ហាមធ្វើដំណើរ ទីពីរ ហាមធ្វើការ ហើយការកិនស្រូវនេះចាត់ទុកថា ស្មើហ្នឹងការធ្វើការ ដូច្នេះពេលដែលពួកផារ៉ាស៊ីបានឃើញពួកសាវធ្វើរបៀបនោះ ហាក់ដូចជាមិនសប្បាយចិត្ត ដោយសារពួកគាត់ធ្វើខុសវិន័យ
បាទ! បងប្អូន ប៉ុន្តែព្រះយេស៊ូបានបង្រៀនពួកគាត់វិញថា អ្វីដែលមានអត្ថន័យនៃថ្ងៃបុណ្យសម្ប័ទគឺជាថ្ងៃដែលយើងត្រូវការសម្រាក ដើម្បីលើកស្ទួយតម្លៃនៃជីវិតមនុស្ស មិនមែនធ្វើការក្លាយជាទាសករការងារ តែត្រូវមានពេលវេលាមួយសម្រាក មិនគ្រាន់តែជួយសុខភាពជីវិតខាងផ្លូវកាយឱ្យល្អប៉ុណ្ណោះទេ មិនតែប៉ុណ្ណោះវាក៏បានជំរុញឲ្យយើងមានពេលវេលាស្មឹងស្មាធិ៍រិះគិតទៅព្រះជាម្ចាស់ ហេតុនេះ ថ្ងៃសប្បគឺជាថ្ងៃដែលគេតែងតែទៅធម្មសាលា ដើម្បីទៅអធិដ្ឋាន ទៅស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ដោយសារការប្រកាន់ទំលាប់ និងគំនិតដូចនេះហើយ ទើបការអនុវត្តនេះបានចូលមកព្រះសហគមន៍បច្ចុប្បន្នរបស់យើង គ្រាន់តែថាគ្រីស្តបរិស័ទកាលពីដើមបានយកថ្ងៃសប្ប ជាថ្ងៃដែលត្រូវទៅធម្មសាលា តែយើងយកថ្ងៃអាទិត្យដោយសារជាថ្ងៃរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តបានរស់ឡើងវិញ
ទោះបីនេះជាវិន័យបុរាណមួយ ក្នុងចំណោមវិន័យទាំងប្រការក៏ដោយ តែយើងយកមកអនុវត្តបាន ត្បិតវាគឺជាថ្ងៃរបស់ព្រះជាម្ចាស់ ជាវេលាដែលត្រូវឈប់ធ្វើការដើម្បីថ្វាយបង្គំព្រះអង្គ
ដូច្នេះថ្ងៃរបស់ព្រះជាម្ចាស់សម្រាប់យើងគឺថ្ងៃអាទិត្យ! តែសព្វថ្ងៃនេះបងប្អូនដឹងហើយថា យើងមានរបៀបច្រើនដែលយើងអាចខកខានទៅថ្វាយអភិបូជា ដោយសារតែយើងមានធុរៈនៅស្រុក មានសម្ពាធការងារត្រូវតែធើ្វ ទោះនោះជាថ្ងៃអាទិត្យក៏ដោយ ខ្ញុំសុំឲ្យបងប្អូនខកខានមិនបានមកវិហារ ព្រោះតែការងារដើម្បីចិញ្ចឹមជីវិត ប៉ុន្តែផ្ទុយទៅវិញមិនមកព្រោះតែភាពខ្ជិលរបស់យើង មិនទៅថ្វាយបង្គំ ឬក៏សំអាងនេះសំអាងនោះហើយមិនទៅ ជាកត្តាមួយនាំឲ្យជំនឿបាត់បង់បន្តិចម្តងៗ និងយូរទៅក្លាយជាអំពើបាប
ដូច្នេះអ្វីដែលយើងអាចធ្វើបានពេលដែលយើងមិនបានមកព្រះវិហារ យើងអាចអានព្រះបន្ទូលថ្ងៃអាទិត្យ ត្បិតសព្វថ្ងៃនេះយើងមានមធ្យោបាយលើបណ្តាញសង្គម social Media ច្រើនដែលយើងអាចទាញយកអត្ថបទព្រះគម្ពីរមកអាន និងអធិដ្ឋានចូលនៅក្នុងថ្ងៃអាទិត្យហ្នឹងបានក៏ល្អដែរ តែត្រូវរកពេលវេលាដើម្បីទៅវិហារឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន
បាទ! ដូច្នេះលោកពុកជឿថាថ្ងៃសប្បរបស់យើង ទោះបីយើងធ្វើការតែសុំឱ្យទឹកចិត្តរបស់យើងផ្តោតលើព្រះជាម្ចាស់តាមកន្លែងធ្វើការងារ តាមស្ថានភាពដែលយើងមិនអាចទៅព្រះវិហារបាន តែប្រសិនបើពេលណាមួយយើងមានពេលសម្រាក សូមបងប្អូនយកពេលនោះទៅថ្វាយអភិបូជាដោយតាំងចិត្តថា ទោះបីខ្ញុំមិនមកថ្ងៃអាទិត្យក៏ខ្ញុំសុំថ្វាយអភិបូជានេះជំនួសថ្ងៃរបស់ព្រះជាម្ចាស់ ដោយសារទឹកចិត្តរបស់យើងស្រឡាញ់ព្រះជាម្ចាស់ ពិតណាស់ព្រះជាម្ចាស់យោគយល់យើងដែរ
បាទ! ដូច្នេះសុំឱ្យជីវិតរបស់យើងជាគ្រីស្តបរិស័ទយោងទៅគោលដៅនៃថ្ងៃរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ
សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន ហើយសុំឱ្យរាល់ថ្ងៃជាថ្ងៃដែលយើងអាចលើកចិត្តរបស់យើងទៅព្រះជាម្ចាស់គ្រប់ពេលវេលា អាម៉ែន
 

Daily Program

Livesteam thumbnail