អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣
អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ តាមម៉ាថាយ ១៣,១-៩ អត្ថាធិប្បាយដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី ។
បងប្អូនជាទីគោរព! អត្ថបទថ្ងៃនេះតាមសន្តម៉ាថាយ ១៣,១-៩ ពួកយើងស្តាប់អំពីប្រស្នា "អ្នកសាបព្រោះចេញទៅព្រោះគ្រាប់ពូជ"។ ពេលព្រោះគ្រាប់ពូជ គ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវហើយត្រូវសត្វចឹកស៊ីអស់ទៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅកន្លែងមានថ្ម ពុំសូវមានដីច្រើន គ្រាប់ពូជក៏ដុះឡើងភ្លាម ដោយដីមិនសូវជ្រៅ លុះដល់ថ្ងៃក្តៅពន្លកក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ ។ គ្រាប់ពូជខ្លះធ្លាក់ទៅលើដីមានបន្លា បន្លាក៏រួមរិតស្រូវមិនឲ្យដុះបានឡើយ ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីវជាតិល្អ ហើយបង្កើតផលបានច្រើន។ បងប្អូនជាទីគោរពក្នុងប្រស្នានេះព្រះជាម្ចាស់ជាអ្នកសាបព្រោះគ្រាប់ពូជ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះអង្គ ដី៤ប្រភេទជាទឹកចិត្តមនុស្សយើង ដីប្រភេទទី១ ទី២ ទី៣ ជាដីដែលមានជីជាតិមានល្អ វាជាដីខ្វះជីជាតិ ដើម្បីជួយគ្រាប់ពូជដុះឡើងហើយលូតលាស់ឲ្យបានត្រឹមត្រូវ ដីប្រភេទទី៤ជាដីមានជីជាតិដើម្បីជួយគ្រាប់ពូជដុះឡើង និងជួយគាំទ្រវាឲ្យបង្កើតផលផ្លែឲ្យបានច្រើន ។ ដី៣ប្រភេទ ដែលមិនបង្កើតផលទេ គឺជាគ្រីស្តបរិស័ទដែលមិនរស់នៅជីវិតរបស់គេសមជាគ្រីស្តបរិស៍ទ។ ពួកគេទទួលព្រះបន្ទូលដោយអំណ ប៉ុន្តែពួកគេមិនខ្វល់ខ្វាយការរិះគិតពិចារណាអំពីព្រះបន្ទូល ចូលរួមអភិបូជា ឬការអធិដ្ឋានក្នុងជិវិតប្រចាំថ្ងៃ ពួកគេរវីរវល់ក្នុងការរកស៊ី ទ្រព្យសម្បត្តិលោកីយ៍ អ្នកខ្លះបោះបង់ចោលជំនឿ និងព្រះបន្ទូល នៅពេលជួបឧបសគ្គ ឬជួបទុក្ខលំបាកក្នុងជីវិតខ្លួនផ្ទាល់ ឬជីវិតក្រុមគ្រួសារ ។ដូច្នេះគ្រីស្តបរិស៍ទ៣ប្រភេទនេះ មិនអាចបង្កើតផលបានទេ ។ ដីប្រភេទទី៤គឺជាដីមានជីជាតិ ដីប្រភេទទី៤គឺជាគ្រីស្តបរិស័ទដែលរស់នៅជីវិតរបស់គេសមជាគ្រីស្តបរិស័ទ ។ ពួកគេព្យាយាមស្តាប់ព្រះបន្ទូល ហើយឲ្យព្រះបន្ទូលចាក់ឬសយ៉ាងជ្រៅនៅក្នុងទឹកចិត្តពួកគេ ។ ពួកគេប្រឹងប្រែងអនុវត្តន៍តាមព្រះបន្ទូលព្រះអង្គ ពួកគេក្លាយជាសាក្សីក្នុងព្រះបន្ទូលព្រះអង្គ ពួកគេជាគ្រីស្តបរិស័ទល្អ និងបង្កើតផលផ្លែបានយ៉ាងបរិបូណ៌ ។ ថ្ងៃនេះជាបុណ្យគោរពសន្តយូហាគីម និងសន្តីហាណ្ណា ជាមាតាបិតាព្រះនាងព្រហ្មចារិនីម៉ារី។ ទាំងពីរបានស្តាប់ព្រះបន្ទូលព្រះអង្គ និងអនុវត្តន៍តាមព្រះបន្ទូលព្រះអង្គ ហើយបានបង្កើតផលផ្លែដ៏សំខាន់សម្រាប់ព្រះសហគមន៍ គឺបានបង្កើតនាងម៉ារី ពួកគាត់ប្រៀនប្រដៅនាងម៉ារីតាំងពីក្មេងរហូតដល់ក្លាយជាមាតាព្រះយេស៊ូ ។ សូមព្រះជាម្ចាស់ប្រទានពរយើង ។