អត្ថាធិប្បាយគម្ពីរថ្ងៃទី15ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបូជាចារ្យ អ៊ុន សុន

«វិច្ឆិកា» គឺជាខែមួយដែលជិតចូលជិតដល់វេលាត្រៀមខ្លួនចូលក្នុងរដូវពិសេស! ជាខែមួយដែល​​ព្រះ​សហ​គម​ន៍មានព្រះបន្ទូលជួយណែនាំយើង ជួយរំលឹកយើងអំពីការរស់នៅ យើង​ត្រូវ​តែ​កា​រ​អធិដ្ឋា​នជានិច្ច។ បង​ប្អូន​​ជាទីស្រឡាញ់! ការអធិដ្ឋានគឺជាទំនាក់ទំនងខ្ញុំនិងព្រះជាម្ចាស់ យើងនិងព្រះជាម្ចាស់! ពេលណា​យើង​ទាក់ទងនិងបុគ្គលណា ក៏ដូចជាយើងបានទំនាក់ទំនងនឹងព្រះជាម្ចាស់យ៉ាងនោះដែរ។​

ដោយកាយវាចាចិត្ត និងដោយវិញ្ញាណរបស់យើង យើងមានព្រះជាម្ចាស់! ទ្រង់ព្រះប្រទាន ព្រះអំណោយ​ទាន​ជីវិតឱ្យយើងរស់នៅ គឺឱ្យយើងខិតខំអធិដ្ឋានដោយចេញពីចិត្តរបស់យើង។ ទីមួយ ទឹក​ចិត្ត​របស់​យើង ទឹកចិត្តរបស់យើងដែលឱ្យយើងនឹកដល់ព្រះជាម្ចាស់ ធ្វើឱ្យយើងអាចទាក់ទងនឹងទ្រង់បានល្អ ក៏​ដូច​ជា​បានទំនាក់ទំនងល្អជាមួយបងប្អូន។ ទីពីរ ឱ្យយើងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុង​ការ​រស់​នៅ​របស់​យើង​។ ការអធិដ្ឋានមិនមែនដើម្បីរកប្រយោជន៍ រកកិត្តិយស រកទ្រព្យសម្បត្តិ ឬ​បំពេញ​នៅ​នូវតណ្ហា​ដែល​យើង​ត្រូវការ ប៉ុន្តែឱ្យយើងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ទីបីសូមឱ្យអ្វីៗដែលយើងស្វែងរក គឺឱ្យយើងត្រូវតែប្រព្រឹត្ត។ កិច្ចការទាំងឡាយដែលយើងធ្វើ ទាំងទំនាក់​ទំន​ង​ជាមួយបងប្អូន ការបម្រើបងប្អូន គឺយើងនឹកដល់ព្រះជាម្ចាស់ យើងអាច​ធ្វើជាអ្នកបម្រើ​ព្រះ​ជាម្ចាស់ និងបងប្អូនឯទៀតៗ ឱ្យយើងអរគុណព្រះជាម្ចាស់ ឱ្យយើង​សប្បាយ​ចិត្តរីក​រាយ​នៅ​ក្នុង​ជីវិត​របស់​យើង ​ពី​មួយ​​ថ្ងៃទៅមួយថ្ងៃ ព្រះយេស៊ូតែងតែបង្រៀន តែងតែអប់រំយើង ឱ្យយើងមានទំនាក់ទំនងជា​មួយព្រះ​ជា​ម្ចា​ស់​។

នៅពេលណា បងប្អូនអធិដ្ឋាន សូមឱ្យបងប្អូនមានពេលវេលាស្ងៀមស្ងាត់ ទុកចិត្តថា ខ្ញុំនៅជាមួយ​ព្រះ​ជា​ម្ចា​ស់។ នៅពេលដែលយើងបានអង្គុយស្ងៀមស្ងាត់នៅមុខព្រះជាម្ចាស់ នៅមុខឈើឆ្កាង នៅមុខព្រះយេស៊ូ​ ព្រះហឫទ័យព្រះបេះដូងមេត្តាករុណារបស់ទ្រង់ ពេលនោះ យើងនឹងឃើញ ព្រះបេះដូងរបស់ព្រះយេស៊ូ​ពោរ​ពេញទៅដោយក្តីមេត្តាករុណា ធ្វើឱ្យចិត្តរបស់យើងលែងភ័យខ្លាចនៅក្នុងជីវិត។ ការធ្វើទាន ការលើក​លែង​ទោសដល់បងប្អូនអ្នកដទៃៗទៀត។ នៅពេលនោះហើយ ធ្វើឱ្យយើងឃើញថា បើយើងជឿ ព្រះ​ជា​ម្ចាស់​​គង់នៅជាមួយយើង ក៏គង់នៅជាមួយបងប្អូន។ យើងមិនត្រូវខ្លាច ឬភ័យព្រួយនោះឡើយ គឺឱ្យ​យើង​មាន​ជំនឿទុកចិត្តថា អ្វីៗដែលព្រះជាម្ចាស់មានសម្រាប់ខ្ញុំ គឺមានសម្រាប់បងប្អូន។

នៅពេលដែលយើងចេះរួមគ្នា ឱ្យយើងចេះលើកទឹកចិត្តគ្នាទៅវិញទៅមក ការអធិដ្ឋាន ជាពេល​វេលា​មួយ​ដើម្បី​រួមចិត្តរួមគំនិត ដូចក្នុងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ អាម៉ែន។

Daily Program

Livesteam thumbnail