អត្ថាធិប្បាយគម្ពីរថ្ងៃទី២១ខែតុលា ឆ្នាំ២០២៥ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ព្រះបន្ទូលដែលគួរចាប់អារម្មណ៍ គឺ ពីព្រោះព្រះយេស៊ូបានរំលឹកឲ្យយើងចេះប្រុងប្រៀបខ្លួន។ ការប្រយ័ត្នខ្លួនហ្នឹង គឺសម្រាប់ជីវិតខាងផ្លូវវិញ្ញាណ សម្រាប់ជីវិតនៅ ជីវិតខាងមុខ។ ប៉ុន្តែ ពេលយើងនឹកឃើញក្នុងជីវិតប្រចាំថ្ងៃរបស់យើង សព្វថ្ងៃមានរឿងច្រើនដែលបងប្អូនត្រូវការប្រយ័ត្នខ្លួន។
ដូចជា សព្វថ្ងៃនេះ មានការ បោកតាមអនឡាញ។ ទូរស័ព្ទមកសុំឲ្យផ្ទេរលុយ យើងទៅ ការបង់លុយ បង់ពន្ធ បង់អីអញ្ចឹងទៅ។ ហើយក្រោយមក ធ្វើម៉េចដើម្បីឲ្យយើង ឲ្យលេខកូដ ឲ្យអ្វីគេ ដើម្បីគេយកលុយរបស់យើងនៅក្នុងធនាគារទាំងអស់។ ការបោកអនឡាញនេះ ឬក៏ហៅថាស៊្កេមមើរ (scammer) ហ្នឹង ជាទង្វើដែលយើងកំពុងមានបញ្ហាយ៉ាងច្រើននៅក្នុងវិស័យឌីជីថល នៅក្នុងជីវិតយើងសព្វថ្ងៃ។
បើយើងមើលតាម សុខភាព យើងក៏ឃើញថា ម្ហូបចំណីអាហារសព្វថ្ងៃនេះ ក៏នាំឲ្យយើងកើតជំងឺមួយចំនួនយ៉ាងច្រើន។ ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺខ្លាញ់។ ទាំងអស់នេះមកពីការ មិនប្រុងប្រយ័ត្ន ក្នុងការហូបចុកច្រើនលើស ឬក៏ការផឹកស៊ីរបស់យើង។
មានរឿងច្រើនក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដូចជា រឿង កូនចៅរបស់យើង ដែលសព្វថ្ងៃនេះ គាត់មានរបៀប ជាប់នឹងទូរស័ព្ទ ជាប់នឹងការមើលតែរឿងអ៊ីនធឺណិតច្រើនពេក ដោយមិនធ្វើអ្វីក្រៅពីនេះ ដែលមានសារៈសំខាន់ ឬប្រយោជន៍។ បើយើងមិនប្រុងប្រយ័ត្នទេ តែបណ្ដោយខ្លួនទៅឲ្យរឿងហ្នឹងរហូត ពិតមែន កូនចៅរបស់យើងធំឡើង ខ្វះការអប់រំ ខ្វះវិស័យ ឬក៏អាចកើតជាជំងឺធ្លាក់ទឹកចិត្តក៏បានដែរ។
បងប្អូនសម្រាប់ជីវិតរបស់យើងប្រចាំថ្ងៃ យើងត្រូវការពង្រាយ័ត្ន ប្រុងប្រៀបខ្លួនហើយ។ កុំធ្វើប្រហែស បណ្ដោយខ្លួនទៅតាមវិស័យសង្គមលោកិយ ដែលចេះតែបោកយើង ចេះតែធ្វើឲ្យយើងភ្លើតភ្លើន បណ្ដោយឲ្យខូចសុខភាព។
តែសំខាន់មួយទៀត ព្រះបន្ទូលថ្ងៃនេះ មិនមែនគ្រាន់តែនិយាយអំពីការត្រៀមខ្លួននៅក្នុងលោកនេះតែប៉ុណ្ណោះទេ។ តែព្រះបន្ទូលកំពុង រំលឹកឲ្យបងប្អូនត្រៀមខ្លួនសម្រាប់ជីវិតអស់កល្បជានិច្ច ជីវិតនៅលោកខាងមុខ។ ព្រះអង្គលើកឡើង របៀបវិស័យសម័យព្រះអង្គ គឺ អ្នកបម្រើ ដែលតែងតែទន្ទឹងរង់ចាំម្ចាស់វិលត្រឡប់មកពីពិធីមង្គលការ។ មិនថា ម៉ោងណា ពេលណា ម្ចាស់មក យើងអត់ដឹងទេ។ អ្នកបម្រើត្រូវតែ ប្រុងប្រៀបជានិច្ច។
កាលណាម្ចាស់ផ្ទះមកដល់នៅពេលឃើញអ្នកបម្រើនោះ ប្រុងប្រៀបខ្លួនរហូត ពិតមែន សុភមង្គលសម្រាប់អ្នកបម្រើនោះកើតឡើងមែន។ ដូចគ្នាដែរ បងប្អូន យើងដូចជាអ្នកបម្រើដែលកំពុងទន្ទឹងរង់ចាំថ្ងៃដែលព្រះអម្ចាស់យេស៊ូគ្រីស្តយាងមកនៅថ្ងៃចុងក្រោយ។ និយាយរួមអាចជា ថ្ងៃស្លាប់របស់យើង។ នៅពេលនោះយើងអត់ដឹង ទោះបីយើងសុខភាពល្អ ទោះបីយើងមានជីវភាពល្អ តែប្រហែសអត់បានទេ បងប្អូន។ ជួនកាលយើងអាចដឹងថា សេចក្តីស្លាប់ ឬថ្ងៃដែលយើងជួបនឹងម្ចាស់ ឬថ្ងៃដែលព្រះអម្ចាស់យាងមកហ្នឹង មកដល់នៅពេលវេលាដែលយើងអត់បានត្រៀមខ្លួន។
ដូច្នេះ ការរស់នៅរបស់យើង អ្វីដែលមិនទាន់ត្រឹមត្រូវ បងប្អូនព្យាយាម ឈប់ធ្វើ។ ភាពមិនសមរម្យត្រង់អ្វី ទង្វើ អំពើអាក្រក់ អំពើបាបអី បងប្អូនព្យាយាម ជៀសវាង ហើយរស់នៅឲ្យយ៉ាង ត្រឹមត្រូវបំផុត ពីព្រោះដល់ពេលកំណត់ យើងអត់មានពេលវេលានៃការកែប្រែទេ។មិនមែនទាំងអស់មានពេលវេលាទទួលលាភប្រេងនេះ ជំងឺ ត្រៀមខ្លួនយ៉ាងល្អសម្រាប់ ការជួបជាមួយម្ចាស់ទេ។ ពេលខ្លះយើងអត់មានពេលវេលាល្អដែរ។ ដូច្នេះ ជីវិតប្រចាំថ្ងៃរបស់យើង គួរណារៀបចំឲ្យស្រេច ដើម្បីជួបជាមួយម្ចាស់។ រៀបចំឲ្យស្រេចក្នុងការប្រឈមគ្រប់មជ្ឈដ្ឋាននៅក្នុងជីវិតរបស់យើង ប្រឈមរឿងរ៉ាវច្រើនដែលអាចកើតឡើងក្នុងជីវិតរបស់យើង។ ដោយសារយើងចេះ ប្រុងប្រៀបខ្លួនជានិច្ច។
សូមឲ្យព្រះបន្ទូលនេះថ្ងៃនេះ លើកទឹកចិត្តបងប្អូន និងសូមឲ្យបងប្អូនធ្វើដំណើរជាមួយព្រះជាម្ចាស់ ដើម្បីឲ្យយើងអាចឆ្លងពីលោកនេះទៅជួបព្រះអង្គបានយ៉ាងសមរម្យ។ សូមព្រះជាម្ចាស់ប្រទានពរឲ្យអស់បងប្អូន៕