អត្ថាធិប្បាយគម្ពីរថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៥ លោកបូជាចារ្យ គង់ វៀល

នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ! មាននាងម៉ាថាកំពុងតែរអ៊ូរទាំ ដោយសារប្អូនគាត់អង្គុយលេងជាមួយព្រះយេស៊ូដោយអត់ធ្វើអ្វីសោះ។ ថ្ងៃអាទិត្យនេះយើងស្តាប់ និងយើងលឺអំពីរបៀបដែលបងស្រីពីរនាក់នោះមានទំនាក់ទំនងជាមួយគ្នាមិនស្រួលប៉ុន្មានទេ។

នៅក្នុងអត្ថបទថ្ងៃនេះយើងអាចយកម៉ាថា និងម៉ារីយ៉ាជាគំរូមួយ ហើយមានម្នាក់ដែលសកម្មជាមួយធ្វើការងារផ្ទះ ហើយម្នាក់ទៀតអត់សូវសកម្មប៉ុន្មានទេ​ ប៉ុន្តែគាត់ពូកែស្តាប់ព្រះសូរសៀងរបស់ព្រះយេស៊ូគ្រីស្តដែលព្រះអង្គកំពុងតែសម្រាប់នៅផ្ទះរបស់ពួកគាត់ ហើយនោះគឺជាភាពខុសគ្នានឹងគ្នា។ នៅក្នុងគ្រួសារទាំងអស់មានមនុស្សដែលមានទេពកោសលខុសគ្នា។ យើងត្រូវតែរិះគិតពិចារណាក្នុងការងាររបស់យើងមានការងារខ្លះសំខាន់ជាងការងារផ្សេង ហើយការងារដែលសំខាន់គឺគោរពព្រះជាម្ចាស់ដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះប្រសិនបើបងប្អូនរវល់នៅផ្ទះសូមបងប្អូនផ្អាកសកម្មភាពមួយភ្លាតដើម្បីទៅព្រះវិហារចូលរួមថ្វាយបង្គំព្រះជាម្ចាស់នេះជាការងារមួយដ៏សំខាន់។ ការងារសំខាន់ទីពីរគឺមើលថែរក្សាក្រុមគ្រួសារ គឺការងាររបស់ឪពុកម្តាយ តែទោះបីបងប្អូនមានការងាររវល់យ៉ាងណាក៏ដោយក៏បងប្អូនត្រូវតែនៅជាមួយក្រុមគ្រួសារ។ ថ្ងៃនេះជាថ្ងៃអាទិត្យសុំបងប្អូនអង្គុយរួមគ្នា នេះជារឿងដែលសំខាន់ណាស់។ ថ្ងៃនេះជាថ្ងៃមួយដើម្បីផ្តល់តម្លៃដល់បងប្អូនក្នុងក្រុមគ្រួសារ ទោះបីការងារខុសគ្នា តែសូមបងប្អូនផ្តល់តម្លៃដល់ការងាររៀងៗខ្លួន ហើយអរព្រះអរគុណព្រះអង្គសម្រាប់ព្រះសហគមន៍យើងដែលមានទាំងបូជាចារ្យ​ បុព្វជិត បុព្វជាតា អ្នកបួស និងគ្រហស្ត ឬគ្រីស្តបរិស័ទធម្មតាដែលកំពុងតែបំពេញបេសកកម្មរបស់ពួកគាត់តាមរបៀបរៀងៗខ្លួន។ ប៉ុន្តែអ្វីៗទាំងអស់ដែលផ្តល់សេរីរុងរឿងដល់ព្រះជាម្ចាស់ នៅពេលដែលយើងលែងច្រណែនគ្នា លែងមើលងាយគ្នាទាំងអស់នោះមិនល្អទេ តែសូមបងប្អូនពឹងផ្អែកលើព្រះយេស៊ូគ្រីស្ត ហើយអ្វីៗទាំងអស់បងប្អូនអាចធ្វើសម្រាប់ព្រះអង្គ។ ប្រសិនបើបងប្អូនអធិដ្ឋានសុំអធិដ្ឋានជាមួយព្រះយេស៊ូគ្រីស្ត ហើយសូមបងប្អូនធ្វើកិច្ចការគ្រប់បែបយ៉ាង ដើម្បីផ្តល់សិរីរុងរឿងដល់ព្រះជាម្ចាស់។ រីករាយថ្ងៃអាទិត្យបងប្អូនសុំបងប្អូនរស់នៅក្នុងជីវិតរៀងៗខ្លួន ហើយស្វែងយល់ថា អ្វីខ្លះជារបៀបរបស់នាងម៉ាថា  និងអ្វីខ្លះជារបៀបរបស់ម៉ារីយ៉ា សូមបងប្អូនរិះគិតពិចារណាពីរបៀបដែលបងប្អូនអាចផ្តល់សិរីរុងរឿងដល់ព្រះជាម្ចាស់ជារៀងរហូត។ សុំព្រះជាម្ចាស់ប្រទានព្រះពរ៕

 

Daily Program

Livesteam thumbnail