អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៣ តាមម៉ាថាយ ២៤,៤២-៥១ អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ក្នុងពិភពលោកនេះ យើងមានអារម្មណ៍ថាហាក់ដូចជាព្រះជាម្ចាស់នៅឆ្ងាយ ហាក់ដូចជាគ្មានព្រះជាម្ចាស់តែម្ដង ពីព្រោះយើងឃើញច្បាស់ មានអំពើអាក្រក់ច្រើន មានអំពើអយុត្តិធម៍ជាច្រើនប៉ុន្តែក្នុងអត្ថបទដំណឹងល្អក្នុងថ្ងៃនេះ ព្រះយេស៊ូមានព្រះបន្ទូលថា ចូរត្រៀមខ្លួនពីព្រោះថ្ងៃក្រោយព្រះយេស៊ូជាបុត្រមនុស្សនឹងយាងមកវិញ។ ព្រះយេស៊ូនឹងយាងមកវិញប្រកបដោយសិរីរុងរឿង ហើយព្រះអង្គនឹងវិច្ឆ័យមនុស្សលោកតាមអំពើល្អឬអាក្រក់ដែលខ្លួនបានប្រព្រឹត្ត ដូច្នេះក្នុងអត្ថបទដំណឹងល្អ ព្រះយេស៊ូមានព្រះបន្ទូលថា ប្រុងស្មារតីជានិច្ច ត្រៀមខ្លួនទទួលព្រះអង្គកុំស្មានថាគ្មានព្រះណាមួយទេ គ្មានព្រះជាម្ចាស់ឬអ្វី ប៉ុន្តែអត់ទេ គឺមានច្បាស់ ដូច្នេះយើងត្រូវតែត្រៀមខ្លួន។ លើកមុនខ្ញុំបានទៅមន្ទីរពេទ្យ ដោយសារមានគ្រីស្តបរិស័ទម្នាក់ឈឺ ខ្ញុំទៅសួរសុខទុក្ខគាត់ហើយនឹងខ្ញុំត្រលប់មកផ្ទះវិញ រួចហើយមួយម៉ោងក្រោយមក មានគេខលមកខ្ញុំហើយប្រាប់ថា លោកពុក គ្រីស្តបរិស័ទម្នាក់នោះបានស្លាប់បាត់ហើយ ដូច្នេះលឿនមែនទែន។ ជីវិតយើងមិនដឹងថា នៅពេលណា វេលាណាយើងនឹងស្លាប់ នឹងពេលណានៅថ្ងៃណាយើងនឹងជួបព្រះជាម្ចាស់ ដូច្នេះយើងត្រូវតែត្រៀមខ្លួនជានិច្ច ប៉ុន្តែតាមពិតអត្ថបទដំណឹងល្អនៅថ្ងៃនេះ ខ្ញុំយល់ថាគឺអីលូវនេះនឹងហើយយើងអាចជួបព្រះជាម្ចាស់ យើងអាចជួប ព្រះយេស៊ូ មិនបាច់រងចាំថ្ងៃក្រោយគឺថ្ងៃយើងស្លាប់ឬថ្ងៃអវសាន្តនៃពិភពលោកមិនមែនទេ ព្រះជាម្ចាស់គង់នៅជាមួយយើងតាមរបៀបលាក់កំបាំងម្យ៉ាង ប៉ុន្តែព្រះជាម្ចាស់អីលូវនេះកំពុងតែគង់នៅជាមួយខ្ញុំហើយនឹងខ្ញុំអាចជួបគាត់បាន មែនពិតប្រាកដមែន រាល់ពេលខ្ញុំអធិដ្ឋាន រាល់ពេលខ្ញុំអធិដ្ឋាន ខ្ញុំអាចនិយាយថា ពិតមែនហើយព្រះជាម្ចាស់អាចគង់នៅជាមួយខ្ញុំ នៅស្ងៀមស្ងាត់ទុកពេលវេលាជារៀងរាល់ថ្ងៃដើម្បីព្រះជាម្ចាស់បន្តិចម្ដងៗយើងលឺថាព្រះអង្គគង់នៅជាមួយយើង រាល់ពេលខ្ញុំថ្វាយអភិបូជា ខ្ញុំទទួលព្រះកាយព្រះអង្គតែម្ដង ខ្ញុំអាចឃើញ ខ្ញុំអាចប៉ះ ខ្ញុំបានភ្លក់ព្រះជាម្ចាស់ហើយខ្ញុំមានជំនឿពិតប្រាកដមែនព្រះអង្គគង់នៅជាមួយក្នុងនំប៉័ងនេះ។ រាល់ពេលខ្ញុំទៅសួរសុខទុក្ខអ្នកជម្ងឺ ខ្ញុំជួយអ្នកក្រីក្រ ខ្ញុំជួយអ្នកដទៃគឺខ្ញុំពេលនោះខ្ញុំជួបព្រះយេស៊ូតែម្ដងហើយព្រះយេស៊ូមានព្រះបន្ទូលថា គ្រប់ពេលដែលអ្នករាល់គ្នាបានប្រព្រឹត្តអំពើល្អ អំពើអ្វីភសម្រាប់អ្នកតូចតាចជាងគេដែលអ្នករាល់គ្នាបានធ្វើគឺសម្រាប់ខ្ញុំពិតមែន។ ដូច្នេះជំនឿរបស់យើងអាចជាឧបករណ៍ម៉្យាងដើម្បីឱ្យជួបព្រះយេស៊ូ តាមរយៈការអធិដ្ឋាន តាមរយៈពិធីបុណ្យអគ្គសញ្ញានៃព្រះសហគមន៍ តាមរយៈអ្នកដទៃជាពិសេសតាមរយៈអ្នកក្រីក្រ។ បងប្អូនអើយពិតមែន ពេលខ្លះយើងពិបាកជឿពិតមែនហើយ ហេតុដូចជាព្រះជាម្ចាស់គង់នៅឆ្ងាយ ហាក់ដូចជាព្រះជាម្ចាស់មិនចាប់អារម្មណ៍ អត់ទេមិនមែនទេ ចូររក្សាជំនឿឱ្យបានរឹងមាំ ចូរមានចិត្តអត់ធ្មត់ ចូរប្រុងស្មារតី កុំទៅផឹកស៊ីផ្ដេសផ្ដាសនាំឱ្យមានរឿងអាក្រក់ ពេលនោះច្បាស់ហើយយើងមិនជួបព្រះជាម្ចាស់ ដូច្នេះសូមឱ្យយើងសួរថាព្រះបន្ទូលនៅថ្ងៃនេះដាស់យើង លើកទឹកចិត្តយើងទៅមុខជានិច្ចហើយជឿសង្ឃឹមថា ព្រះជាម្ចាស់នឹងសម្ដែងធម៌មេត្តាករុណានឹងសេចក្ដីស្រលាញ់ចំពោះយើងច្បាស់ហើយ។ អាម៉ែន៕