អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣ តាមលូកា ១០,៣៨-៤២អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី

ជម្រាបសួរបងប្អូនជាទីស្រលាញ់ថ្ងៃនេះខ្ញុំចែកព្រះបន្ទូលដំណឹងល្អដែលយើងស្ដាប់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃដែលព្រះសហគមន៍ធ្វើបុណ្យគោរពសន្តីម៉ាថា។ សន្តីម៉ាថា ដែលមាន​ប្អូនស្រី​ជាម៉ារី នឹងមួយទៀតជាម៉ាសា។ក្នុងអត្ថបទថ្ងៃនេះព្រះយេស៊ូបានយាងទៅផ្ទះរបស់សន្តីម៉ាថា ហើយនាងម៉ាថាបានទទួល​ព្រះយេស៊ូ​យ៉ាង​រាក់​ទាក់​ហើយ​នៅ​ពេលនោះព្រះយេស៊ូបានរវល់រៀបចំអ្វីៗជាច្រើនដើម្បីទទួល​ព្រះយេស៊ូហើយនាងម៉ារីបានអង្គុយស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ ដូច្នេះលក្ខណៈទាំងពីរនាក់​បងប្អូន​នេះគឺណែនាំឱ្យយើងទាំងគ្នាយល់អំពីរបៀបឬក៍កាយវិការ២យ៉ាងដែលយើងទទួល​ព្រះយេស៊ូ​នៅក្នុងលោកនេះ។ គឺទីមួយរបៀបដែលអ្នកទាំងពីរទទួលគឺដូចជានាងម៉ារីដែលអង្គុយ​ស្ដាប់​ព្រះបន្ទូលរបស់ព្រះអង្គ ស្ដាប់ឬក៍សន្ទនា ឬក៍និយាយទួលអ្វីៗទៅព្រះយេស៊ូប៉ុន្តែអ្វីដែល​សំខាន់​គឺ​ត្រូវស្ដាប់​ព្រះបន្ទូលរបស់ព្រះអង្គដែលមានបន្ទូលណែនាំនឹងទី២ដូចនាងម៉ាថាដែលធ្វើ​បុណ្យ​នៅ​ថ្ងៃនេះសម្រាប់នាងម៉ាថាដែលនាងបានរៀបចំអ្វីផ្សេងៗដើម្បីបម្រើព្រះអង្គ ដូច្នេះ​ព្រះបន្ទូល​​​នេះ​​ណែនាំអោយយើងសួរនៅក្នុងជីវិតរបស់យើង តើយើងទាំងអស់គ្នាទទួលព្រះយេស៊ូ​យ៉ាង​ដូចម្ដេច ប្រសិនបើយើងយកគម្រូនាងម៉ាថានឹងនាងម៉ារីក្នុងអត្ថបទនេះគឺទី១ណែនាំអោយ​យើង​គិតថា របៀបដែលយើងទទួលព្រះអង្គគឺទីមួយយើងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គមានន័យ​ថា​ក្នុង​ពេល​ដែលយើងអធិដ្ឋាន យើងមានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គមានន័យថាយើងសន្ទនា មួយទៀយគឺយើងរៀបរាប់អំពីជីវិតរបស់យើងឬក៍កោតសរសើរលើកតម្កើងព្រះអង្គ អរព្រះគុណ​ព្រះអង្គ សព្វបែបយ៉ាងយើងមានទំនាក់ទំនងជាមួយព្រះអង្គនេះជារបៀបមួយដ៍ប្រសើរដូច​ព្រះយេស៊ូ​ថាជារបៀបមួយដ៍ប្រសើរជាងគេគឺយើងស្ដាប់ព្រះបន្ទូលដោយសារព្រះបន្ទូលនេះមាន​អត្ថន័យ​ដើម្បីជួយយើងទាំងអស់គ្នាមានកម្លាំង ដើម្បីរស់នៅតាមជំនឿរបស់យើងទៅមុខទៀតនឹង​ទី២ ទោះបីយើងមើលព្រះយេស៊ូមិនឃើញ ប៉ុន្តែយើងជួបបងប្អូនដែលរងទុក្ខលំបាកជារៀងរាល់​ថ្ងៃនឹងព្រះយេស៊ូធ្លាប់មានព្រះបន្ទូល អ្នកណាប្រព្រឹត្តអំពើណាមួយដល់អ្នកតូចតាចម្នាក់ អ្នកនោះនឹងបានធ្វើចំពោះខ្ញុំដែរ​ ដូច្នេះណែនាំអោយយើងសួរខ្លួនឯងដែរ​ក្នុងនាមយើងជា​គ្រីស្តបរិស័ទ យើងយកចិត្តទុកដាក់ជួយបងប្អូនដែលរងទុក្ខលំបាក យើងបានសួរសុខទុក្ខអ្នកជម្ងឺ សួរសុខទុក្ខអ្នកដទៃដែលគេរងទុក្ខលំបាកសព្វថ្ងៃ តើយើងព្យាយាមស្រលាញ់បងប្អូនរបស់យើង​ព្រោះ​ពេលណាយើងរស់នៅ​ដោយ​ធ្វើអំពើល្អចំពោះបងប្អូនដែលនៅជុំវិញដូចយើងបានធ្វើអំពើល្អ​ជាមួយ​ព្រះយេស៊ូដែរ ដូច្នេះព្រះបន្ទូលនេះជួយរំលឹកយើងមែនទែន យើងមើលព្រះអង្គមិនឃើញក៍​ប៉ុន្តែយើងអាចទទួលព្រះអង្គដោយស្ដាប់ព្រះបន្ទូលក្នុងព្រះវិហារ ដោយអធិដ្ឋានរួមគ្នា ដោយ​អធិដ្ឋាន​​​​​ម្នាក់ឯងនៅផ្ទះមានរបៀបជាច្រើននឹងទី២ដោយយើងជួយបងប្អូន ជួយបម្រើបងប្អូនឯ​ទៀតៗ​ដោយសេចក្ដីស្រលាញ់ នឹងសូមព្រះជាម្ចាស់ជួយបំភ្លឺនឹងណែនាំយើងទាំងអស់គ្នាជា​គ្រីស្តបរិស័ទ អោយរស់នៅយកចិត្តទុកដាក់តាមឥរិយាបទទាំងពីរយ៉ាងនេះដើម្បីអោយយើងគាប់​ព្រះហឬទ័យរបស់ព្រះជាម្ចាស់នឹងអាចទៅជាអ្នកដែលប្រកាសដំណឹងល្អដ៍ពិតប្រាកដ។ អាម៉ែន។

Daily Program

Livesteam thumbnail