អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១១,២៨-៣០អត្ថាធិប្បាយដោយលោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
ក្នុងអត្ថបទដំណឹងល្អថ្ងៃនេះ ក្រុមសាវ័កសួរព្រះយេស៊ូ ហេតុអ្វីមានព្រះបន្ទូលជាពាក្យប្រស្នា?តាមពិតពាក្យប្រស្នាដែលព្រះយេស៊ូប្រើប្រាស់ ដើម្បីបង្រៀនបណ្តាលជនអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់គឺជារឿងដ៏ស្រួល ជារឿងសាមញ្ញាៗ ប៉ុន្តែមានអត្ថន័យជ្រៅ។យើងស្គាល់រឿងខ្លះៗរបស់ព្រះយេស៊ូដែលព្រះយេស៊ូមានព្រះបន្ទូលអំពីម្ចាស់ចម្ការដែលចេញពីផ្ទះរបស់គាត់ទៅសាបព្រោះ មានន័យថាម្ចាស់ចម្ការជាព្រះជាម្ចាស់ដែលសាបព្រោះព្រះបន្ទូលនៅក្នុងលោកនេះ។បញ្ជាក់រឿងស្រួលៗតែមានអត្ថន័យជ្រៅ តែអត្ថន័យនេះដូចជាកប់ម្យ៉ាងមានតែអ្នកដែលមានបំណងចង់ស្គាល់ព្រះជាម្ចាស់ដែលយល់អំពីពាក្យប្រស្នារបស់ព្រះយេស៊ូ។ប្រសិនជាអ្នកស្តាប់មិនចូលគឺជាសេរីភាពរបស់គេ ហើយត្រូវទទួលស្គាល់ថាមនុស្សជាច្រើនមានភ្នែក ប៉ុន្តែមិនចង់មើលឃើញទីសំគាល់នៃវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងលោកនេះ។មនុស្សជាច្រើនគេមានត្រចៀក ប៉ុន្តែគេមិនចង់ស្តាប់ពាក្យបន្ទូលរបស់ព្រះអង្គ ព្រះអង្គដែមានព្រះបន្ទូលតាមរយៈកាលៈទេសៈនៃជីវិតអ្នកដទៃ ពិតមែនហើយ។ បញ្ជាក់ព្រះយេស៊ូនៅថ្ងៃនេះមានព្រះបន្ទូលលើកទឹកចិត្តក្រុមសាវ័កដែលបានទទួល ដែលបានបើកចិត្តឱ្យទូលាយ ដើម្បីទទួលព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់គឺព្រះអង្គសព្វព្រះហឫទ័យឱ្យយើងជាគ្រីស្តបរិស័ទយល់អត្ថន័យនៃពាក្យប្រស្នាដែលព្រះយេស៊ូប្រើប្រាស់ដើម្បីប្រៀនប្រដៅយើង អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ។ហើយនឹងព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត ហើយអ្នកដែលគ្មានព្រះជាម្ចាស់នឹងដកហូត យកចេញអ្វីដែលថាមានហើយ។មានន័យថាពេលដែលយើងចាប់ផ្តើមចាប់អារម្មណ៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ចង់យល់អំពីពាក្យប្រស្នាអំពីព្រះយេស៊ូអត្ថន័យនៃដំណឹងល្អយើងចង់យល់ថែមទៀតនេះជាលក្ខណៈពិសេសនៃជីវិតខាងផ្លូវវិញ្ញាណ។ប្រសិនជាយើងចាប់ផ្តើមពិតប្រាកដមែន យើងនឹងចង់ទៅមុខទៀតរហូតដែលគ្មានទីបញ្ចប់ពិតមែនហើយ ដូចជាហាត់ប្រាណម្យ៉ាងេពេលយើងចាប់ផ្តើមហាត់ប្រាណពីមួយថ្ងៃទៅមួយថ្ងៃ យើងចង់ហាត់ប្រាណថែមទៀត យើងមានអារម្មណ៍ថាសប្បាយ មានអារម្មណ៍ថាទទួលផលលផ្លែច្រើនបានជាយើងចង់ហាត់បន្ថែមទៀត។ប៉ុន្តែប្រសិនជាយើងមិនចាប់អារម្មណ៍យើងលែងហាត់ប្រាណបន្តិចម្តងៗយើងឈប់ហាត់ប្រាណតែម្តង។បញ្ជាក់ជីវិតខាងផ្លូវវិញ្ញាណដូចគ្នា យើងចាប់ផ្តើមស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អានអត្ថបទព្រះគម្ពីរ ពេលយើងចាប់ផ្តើមទៅអភិបូជា ហើយជួយអ្នកដទៃ យើងចង់ធ្វើបែបនេះថែមទៀតរហូតៗ។ប៉ុន្តែពេលយើងចាប់ផ្តើមខានមកអភិបូជាចារ្យបន្តិចម្តងៗ ខានអធិដ្ឋាន ខានធ្វើអំពើល្អសម្រាប់អ្នកដទៃជំនឿរបស់យើងងាប់តែម្តង ហើយយើងឃើញថាគ្រីស្តបរិស័ទជាច្រើនចាប់ផ្តើមខានលែងមកអភិបូជា លែងជួយអ្នកដទៃ បញ្ជាក់គ្រីស្តបរិស័ទច្រើនចាកចេញពីព្រះសហគមន៍ ហើយនឹងបាត់បង់ជំនឿ។ព្រះយេស៊ូលើកទឹកចិត្តឱ្យយើងនៅថ្ងៃនេះ ឱ្យយើងតស៊ូសំខាន់គឺទៅមុខ សំខាន់គឺចាប់ផ្តើមធ្វើជំហានទី១ ហើយនឹងក្រោយមកព្រះជាម្ចាស់យាងមកជួយគាំទ្រយើង ជួយខាងផ្លូវចិត្ត ជួយខាងផ្លូវកាយ។សន្តីតេឡេសាដែលនៅក្នុងអារាមនៅក្នុងទីក្រុងលីយឿគាត់ចាប់ផ្តើមជួយអ្នកដទៃ បងស្រីឯទៀតៗចាប់ផ្តើមអធិដ្ឋាន ។គាត់ថាដំបូងពិបាកជំហានទី១ពិបាក ប៉ុន្តែក្រោយមកព្រះជាម្ចាស់សព្វព្រះហឫទ័យយាងមកជួយគាំទ្រយើងជាព្រះអំណោយទាន របស់ព្រះជាម្ចាស់ពេលយើងចាប់ផ្តើមពិបាក ប៉ុន្តែមានចិត្តតស៊ូបន្តិចព្រះជាម្ចាស់យាងមកជួយផ្តល់កម្លាំងកាយ កម្លាំងចិត្តឱ្យយើងទៅមុខ គឺសំខាន់កុំឱ្យយើងធ្លាក់ទឹកចិត្ត ។ប៉ុន្តែយើងទៅមុខដោយធ្វើជំហានទីមួយពិបាកតែក្រោយមកអស់ហើយស្រួល យើងសមយើងមានអារម្មណ៍ថាយើងធ្វើបានដូចយើងចាប់ផ្តើមអធិដ្ឋានដំបូងពិបាក ប៉ុន្តែក្រោយមកយើងសម ហើយនឹងយើងមានអារម្មណ៍ស្រួល ហើយយើងមានសមត្ថភាពក្នុងការអធិដ្ឋានដែលដូចជាអ្នកលេងភ្លេងដំបូងពិបាក ប៉ុន្តែបន្តិចម្តងៗគឺស្រួល។ដូច្នេះថ្ងៃនេះកុំធ្លាក់ទឹកចិត្ត សុំដឹងខ្លួនអំពីតម្លៃនៃដំណឹងល្អដែលខ្លួនបានទទួល។ដំណឹងល្អគឺជាទ្រព្យសម្បត្តិឥតឧបមាដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយើង ហើយព្រះយេស៊ូមានព្រះបន្ទូលអញ្ចឹងសម្រាប់ក្រុមសាវ័កនៅថ្ងៃនេះ យើងមានសំណាងល្អមែនទែន អស្ចារ្យមែនទែន ពីព្រោះយើងស្គាល់ព្រះជាម្ចាស់ យើងទទួលសេចក្តីស្រឡាញ់ពីព្រះអង្គ យើងស្គាល់អត្ថន័យនៃជីវិត ស្គាល់តម្លៃខ្លួនឯងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងបានទទួលក្រុមគ្រួសារថ្មីជាព្រះសហគមន៍ បានហើយគ្មានអ្វីគួរឱ្យភ័យខ្លាច គ្មានអ្វីគួរឱ្យព្រួយបារម្ភ ។ យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ដែលស្រឡាញ់យើងរហូតដល់ប្រោសប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ។ដូច្នេះយើងន័យអត្ថន័យនៃជីវិត យើងបានទទួលសេចក្តីពិតពីព្រះយេស៊ូគ្រីស្តអស្ចារ្យពិតប្រាកដមែន ដូច្នេះកុំបោះបង់ជំនឿទៅមុខរហូតបានទទួលរង្វាន់ដ៏ធំគឺស្ថានបរមសុខគឺព្រះជាម្ចាស់ផ្ទាល់ខ្លួនរតែម្តង។អាម៉ែន៕