អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៣ តាមយ៉ូហាន ២០,១-២.១១-១៨អត្ថាធិប្បាយដោយលោកអភិបាល សួន ហង្សលី
ជំរាបសួរបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំចែកព្រះបន្ទូលដំណឹងល្អដែលយើងស្តាប់នៅថ្ងៃទី២២ ខែកក្កដា ជាថ្ងៃដែលព្រះសហគមន៍ធ្វើបុណ្យរំលឹកសន្តីម៉ារីជាអ្នកស្រុកម៉ាដារ៉ា។យើងដឹងថាសន្តីម៉ារីជាអ្នកស្រុកម៉ាដារ៉ាធ្លាប់មានប្រវត្តិអត់សូវល្អ ប៉ុន្តែពេលដែលព្រះយេស៊ូបានត្រាស់ហៅនាង នាងបានកែប្រែចិត្តគំនិត ហើយនាងស្រឡាញ់ព្រះយេស៊ូខ្លាំងណាស់។ ហើយអត្ថបទថ្ងៃនេះគឺក្រោយពេលដែលព្រះយេស៊ូសោយទីវង្គត នាងបានធ្វើដំណើរទៅផ្នូរដើម្បីយកគ្រឿងក្រអូបអប់សប់ព្រះអង្គ ប៉ុន្តែពេលនោះនាងរកព្រះយេស៊ូអត់ឃើញ ប៉ុន្តែនាងបានជួបទេវទូតពីររូប។ក្រោយមកនាងបានជួបព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ ប៉ុន្តែនាងមិនស្គាល់ទេ ហើយនាងស្មានតែអ្នកថែសួន ហើយសួរថាប្រសិនបើលោកយកសប់ព្រះអម្ចាស់ខ្ញុំទៅណាសូមប្រាប់ខ្ញុំ ខ្ញុំនឹងទៅយក។ ហើយក្រោយមកព្រះយេស៊ូបានហៅចាំឈ្មោះថាម៉ារី ក្រោយមកគាត់ក៏បែរមើលទៅ ហើយគាត់ទទួលស្គាលពិតជាព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ខ្ញុំចង់ឱ្យយើងចាប់អារម្មណ៍នូវថ្ងៃនេះគឺពាក្យបែរ គឺម៉ារីជាអ្នកស្រកម៉ាដារ៉ាពេលដែលស្តាប់លឺព្រះយេស៊ូហៅឈ្មោះនាងបានបែរទៅរកព្រះយេស៊ូ និងពាក្យបែរនេះនាំឱ្យយើងរិះគិតអំពីជំនឿរបស់យើង។បែរមានន័យថាគឺយើងងាកចេញពីគំនិតចាស់ដែលយើងធ្លាប់មាន នាងម៉ារីធា្លប់គិតអំពីទំនាក់ទំនងរបស់គាត់ជាមួយព្រះយេស៊ូពេលដែលព្រះអង្គជាមនុស្ស តាមអារម្មណ៍របស់គាត់នូវតែស្វែងរកព្រះគ្រូដែលគាត់ធ្លាប់ជួបពីមុន ដូច្នេះគាត់អត់ស្គាល់ព្រះយេស៊ូទេ។ដូច្នេះនាំឱ្យយើងគិតដែលពេលណាយើងរស់នៅក្នុងលោកនេះដែលមានជំនឿលើព្រះយេស៊ូសព្វថ្ងៃ។តើយើងមានស្តាប់លឺព្រះយេស៊ូហៅឈ្មោះយើង ហើយយើងបែរទៅរកព្រះអង្គ មានន័យថាយើងលះបង់គំនិតចាស់ដែលមិនសមរម្យចោល ឬក៏ជំនឿដែលមិនសមរម្យចោល និងលះបង់ដើម្បីជឿលើព្រះអង្គ។បែរមានន័យថាលះបង់សេចក្តីទាំងឡាយដែលណែនាំឱ្យយើងមិនស្គាល់ព្រះយេស៊ូងាកទៅរកព្រះអង្គវិញ ដើម្បីទទួលស្គាល់ព្រះយេស៊ូពិតមែនព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅជាមួយយើង។ចឹងលះបង់គំនិតផ្សេងៗដែលជាអារម្មណ៍របស់យើង ធ្វើឱ្យយើងទាំងអស់គ្នាអាចជួបព្រះអង្គ។ទីពីរគឺនាងម៉ារីជាអ្នកស្រុកម៉ាដារ៉ាពេលបានជួបព្រះយេស៊ូនាងមានអំណរសប្បាយយ៉ាងខ្លាំង ។តើយើងមានអំណរសប្បាយពេលបានជួបព្រះយេស៊ូ? តើយើងមានអំណរសប្បាយដែលព្រះយេស៊ូបានត្រាស់ហៅយើងចំឈ្មោះនៅពេលដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក?តើយើងមានបទពិសោធន៍ជួបព្រះអង្គដែលធ្វើឱ្យយើងមានចិត្តរំភើប ហើយយើងមានអំណរមានកម្លាំង ដើម្បីដើរតាមព្រះអង្គ ដើម្បីរស់នៅតាមជំនឿរបស់យើង?និងទីបី យើងដឹងថា ក្នុងអត្ថបទថ្ងៃនេះព្រះយេស៊ូបានផ្តល់បេសកម្មឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដារ៉ាទៅប្រកាសឱ្យបងប្អូនរបស់ព្រះអង្គដឹងថាព្រះអង្គត្រូវយាងទៅឯព្រះបិតា។ចឹងពេលណាយើងជឿលើព្រះយេស៊ូ យើងមានអំណរសប្បាយដោយជួបព្រះអង្គ ទីបីយើងទទួលបេសកម្មដែលព្រះអង្គចាត់យើងឱ្យយើងទៅជាអ្នកនាំដំណឹងល្អគឺព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញទៅប្រាប់បងប្អូនឯទៀតៗគ្រប់ទីកន្លែងដែលយើងរស់នៅដែលយើត្រូវទៅ។ចឹងសូមព្រះជាម្ចាស់ជួបបំភ្លឺ និងណែនាំយើងទាំងអស់គ្នាឱ្យយើងស្តាប់លឺពាក្យព្រះយេស៊ូត្រាស់ហៅយើងឱ្យយើងមានអំណរ និងទទួលព្រះអង្គ សុំឱ្យយើងទៅជាអ្នកប្រកាសដំណឹងល្អអំពីព្រះយេស៊ូដល់បងប្អូនឯទៀតៗយ៉ាងល្អប្រសើរ។អាម៉ែន៕