អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១២,១-៨អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ បងប្អូនបានលឺសន្តាប់ថា ក្រុមសាវ័កនិងព្រះយេស៊ូបានធ្វើដំណើរទៅប្រកាសដំណឹងល្អកាត់តាមភូមផ្សេងៗ កន្លែងផ្សេងៗ ក៏ប៉ុន្តែក្រុមសាវ័ក និងព្រះយេស៊ូបានអស់កម្លាំង ហើយគេដើរបណ្តើរគេបូតគួរស្រូវបណ្តើរ។ហើយថ្ងៃនោះគឺជាថ្ងៃសម្ប័តដែលគេហាមមិនឱ្យធ្វើអ្វីទាំងអស់ សូម្បីតែបូតគួរស្រូវញាំក៏អត់បានដែរ ។ហេតុនេះនាំឱ្យពួកគណៈផារ៉ាស៊ីចោតប្រកាន់ព្រះយេស៊ូ ពួកគណៈផារ៉ាស៊ីឃើញដូច្នេះ ទួលព្រះអង្គថា សូមលោកមើលចុះពួកសិស្សរបស់លោកនាំគ្នាធ្វើការដែលបញ្ញាត់ហាមនៅថ្ងៃសម្ប័ត។ពួកគណៈផារ៉ាស៊ីគេយកក្បួនច្បាប់ ធម្មវិន័យទៅអនុវត្តនៅក្នុងជីវិតដូចជានឹមដូចជាទំល្លៀមទំលាប់មួយហាមមិនឱ្យធ្វើទេ។ហេតុនេះថ្ងៃសម្ប័តគឺជាថ្ងៃរបស់ព្រះជាម្ចាស់ត្រូវគោរពត្រូវសម្រាក។តែផ្ទុយទៅវិញយើងឃើញថាសិស្សរបស់ព្រះយេស៊ូដូចជាធ្វើកិច្ចការទាំងនេះដែលបញ្ញាត់ហាមមិនឱ្យធ្វើ។ឧទារហណ៍ដូចជាពួកគាត់បូតគួនស្រូវទទួលទាន ឬបូតគួនស្រូវហូប -ល-។តើអត្ថបទដំណឹងល្អនេះចង់បង្ហាញអំពីអ្វីនៃជីវិតរបស់មនុស្ស?ពិតមែនព្រះយេស៊ូបានឆ្លយតបជាមួយពួកគណៈផារ៉ាស៊ី មានវិន័យល្អ មានបទបញ្ញាត្តិល្អ ឬមានសកម្មភាពផ្សេងៗទៀតដែលធ្វើតាមព្រះបន្ទូលល្អ ក៏ប៉ុន្តែមានពេលខ្លះយើងធ្វើតាមតែបបូរមាត់ តាមចិត្ត ឬតាមទ្រឹស្តី ។អ្វីដែលព្រះយេស៊ូចង់ឱ្យយើងធ្វើគឺធ្វើចេញពីចិត្តរបស់យើង ប្រសិនបើយើងគោរពស្រឡាញ់ព្រះជាម្ចាស់សុំឱ្យយើងគោរពស្រឡាញ់ព្រះជាម្ចាស់ចេញពីចិត្ត មិនមែនគ្រាន់តែជាទ្រឹស្តី មិនមែនគ្រាន់តែការនិយាយទេ ។ហេតុនេះវិន័យល្អ តែជួនកាលយើងអត់បានធ្វើតាមវិន័យត្រឹមត្រូវទេ ចាប់កំហុសរបស់អ្នកដទៃអត់ឃើញពីកំហុសរបស់ខ្លួនឯង។ព្រះយេស៊ូប្រាប់ថាឱ្យយើងប្រយ័ត្ន កន្លែងនេះព្រះយេស៊ូមានព្រះបន្ទូលថាក្នុងអត្ថបទមានអត្ថបទមួយស្តីអំពីកាលដែលព្រះបាទដាវីត បរិពារបានប្រព្រឹត្តនៅពេលឃ្លានគឺទ្រង់ចូលទៅក្នុងដំណាក់ព្រះជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយជាមួយពួកបរិពារ។ព្រះយេស៊ូមានព្រះបន្ទូលតាមរបៀបនេះ ហើយថ្ងៃនេះគឺជាថ្ងៃសម្ប័តទៀត ក៏ប៉ុន្តែកូនទាហាន និងព្រះបាទដាវីតគាត់យកទាំងអស់នោះដោយសារ ដើម្បីចម្អែតក្រពះរបស់ពួកគេ។ប្រសិនបើពួកគេអត់បានញាំ ឬអត់បានហូបពួកគេអាចស្លាប់ ។ហេតុនេះវិន័យល្អ ច្បាប់ល្អ ក៏ប៉ុន្តែយើងត្រូវមានការយោគយល់ដែរ ព្រះយេស៊ូចង់មានព្រះបន្ទូលថាមេត្តាករុណាសំខាន់ ឱ្យយើងចេះបង្ហាញ់ភាពទន់ភ្លន់ដល់អ្នកដទៃ ឱ្យយើងចេះបង្ហាញមេត្តាករុណារបស់យើងដល់អ្នកដទៃ ជាពិសេសឱ្យយើងបង្ហាញធម្មមេត្តាករុណាដល់អ្នកដែលត្រូវការ ដល់អ្នកដែលអត់ឃ្លានឬដល់អ្នកក្រីក្រដែលគេត្រូវការម្ហូបអាហារទទួលទាន ហេតុនេះឱ្យយើងចេះចែករំលែងម្ហូមអាហារទាំងនោះ។ហេតុនេះវិន័យថ្ងៃសម្ប័ត ឬធ្វើតាមបទបញ្ញត្តិល្អ ក៏ប៉ុន្តែយើងធ្វើដោយសុច្ចចិត្ត ដោយស្រឡាញ់ព្រះជាម្ចាស់ ។បើយើងស្រឡាញ់ព្រះជាម្ចាស់យើងស្រឡាញ់អ្នកក្រីក្រ ប្រសិនបើយើងស្រឡាញ់ព្រះជាម្ចាស់យើងត្រូវស្តាប់ព្រះបន្ទូល ហើយធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺស្រឡាញ់អ្នកក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ជាពិសេសអស់អ្នកដែលគ្មានទីពឹងគ្មានផ្ទះសម្បែងត្រឹមត្រូវ គ្មានម្ហូបអាហារទទួលទាន ។ ហេតុនេះយើងទួលអង្វរព្រះជាម្ចាស់សុំឱ្យយើងចេះចែករំលែងម្ហូមអាហារដល់បងប្អួនក្រីក្រ ដល់អ្នកដែលអត់ឃ្លាន និងដល់បងប្អូនដែលគ្មានជម្រកត្រឹមត្រូវផងដែរ ។អាម៉ែន៕