អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១១,២៨-៣០អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ ហ្វ្រង់ស័រ អេមេល្សដាល

ក្នុងអត្ថបទដំណឹងល្អព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជន ចូរយកនឹមរបស់ខ្ញុំ បន្ទុកដែលខ្ញុំដាក់ឱ្យអ្នករាល់គ្នាស្រាល នឹមរបស់ខ្ញុំស្រួល ហើយនឹងព្រះអង្គមានព្រះបន្ទូលថែមទៀតថា ខ្ញុំជាគ្រូម្នាក់ដ៏សុភាពរាបសារ ស្រូតបូត។ពេលដែលយើងចូលក្នុងគ្រីស្តសាសនា។ ពេលយើងជាគ្រីស្តបរិស័ទពិតជាស្រួលមែន អត់មានអីពិបាកប៉ុន្មានទេ គឺយើងត្រូវតែស្រឡាញ់ព្រះជាម្ចាស់ និងស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង ចាវិន័យរបស់ព្រះអង្គ ជានឹមរបស់ព្រះអង្គម្យ៉ាង។ព្រះយេស៊ូជាម្ចាស់ដែលពោរពេញដោយសេចក្តីស្រឡាញ់ និងធម្មមេត្តាករុណា។ពេលយើងចូលក្នុងគ្រីស្តសាសនាយើងមិនសូវមានភារកិច្ច ក្រៅពីស្រឡាញ់ ស្រឡាញ់ព្រះជាម្ចាស់ ស្រឡាញ់អ្នកដទៃស្រឡាញ់ខ្លួនឯង។ឯក្នុងសាសនាផ្សេងៗទៀត ឬទោះបីយើងកាន់សាសនាណាមួយ ឬអត់មានសាសនា យើងមិនជឿថាមានព្រះមួយអង្គ​ដូចជាពិបាកម្យ៉ាង ពីព្រោះរឿងមួយក្នុងសាសនាខ្លះយើងខ្លាចក្នុងការចូលក្នុងសាសនា ពីព្រោះយើងខ្លាចធ្វើបាបព្រះ យើងខ្លាចធ្វើមិនត្រូវ ដូចជាខ្លាចព្រះដាក់ទោសម្យ៉ាង។ ហើយក្នុងសាសនាផ្សេងទៀត យើងត្រូវតែចេញលុយច្រើន ដូចជាទិញការសង្គ្រោះ ហើយប្រសិនបើយើងមិនចូលនៅក្នុងគ្រីស្តសាសនាឬសាសនាផ្សេងទៀតឬយើងមិនជឿថាមានព្រះមួយអង្គ យើងខ្លាច​សេចក្តីប្រហែលជាយើងមិនមានអត្ថន័យច្បាស់នៅក្នុងជីវិត អត់ដឹងពីអត្ថសញ្ញាណរបស់ខ្លួនឯង។ដូច្នេះគ្រីស្តសាសនាតាមពិត សុំបងប្អូនរិះគិតពិចារណា ប្រើខួរក្បាល សាសនាមួយណាស្រួលជាងគេ ដើម្បីអនុវត្តគឺគ្រីស្តសាសនាតែប៉ុណ្ណឹង មានព្រះជាម្ចាស់មួយអង្គដែលពោរពេញដោយសេចក្តីស្រឡាញ់ ធម្មមេត្តាករុណា ព្រះអង្គណែនាំយើងឱ្យស្គាល់ព្រះអង្គ នឹងទទួលការសង្គ្រោះ យើងអាចធ្វើអី្វដែលយើងអាចធ្វើបាន យើងចែកទ្រព្យសម្បត្តិតាមអ្វីដែលយើងអាចធ្វើបាន យើងជួយអ្នកដទៃតាមអ្វីដែលយើងអាចធ្វើបាន។ប្រសិនបើយើងធ្វើខុសនឹងព្រះហឫទ័យរបស់ព្រះអង្គ យើងគ្រាន់តែទៅជួបលោកពុកម្នាក់ដើម្បីស្រាយបាបមានតែប៉ុណ្ណឹង សន្យាថាព្យាយាម និងកែខ្លួន ហើយនឹងយើងពិបាកកែខ្លួន យើងអាចស្រាយបាបម្តងទៀត ដូចជាសាសនារបស់យើងស្រួលមែនទែន ។ហេតុអ្វីខ្ញុំអត់សូវយល់មនុស្ស?ពេលខ្លះខ្ញុំសួរខ្លួនឯង ហេតុអ្វីគេចូលក្នុងសាសនាផ្សេងៗ ។គេអត់យល់ គេត្រូវតែចេញលុយច្រើន ឬគេត្រូវធ្វើតាមគ្រូម្នាក់ដែលមិនច្បាស់ ឬធ្វើតាមគ្រូម្នាក់ដែលមិនសូវជួយប៉ុន្មានទេ  ឬធ្វើតាមព្រះមួយអង្គដែលគួរឱ្យខ្លាច ។ហេតុអ្វី មនុស្សវង្វេងអញ្ចឹង?ដូច្នេះសុំរិះគិតពិចារណា មានមូលហេតុអ្វីខ្លះដែលធ្វើឱ្យសាសនារបស់យើងស្រួល?សុំរិះគិតពិចារណា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលពរពេញដោយសេចក្តីស្រឡាញ់ ក្រាន់តែធ្វើតាមវិន័យតែមួយគឺស្រឡាញ់ ឬចែកទ្រព្យសម្បត្តិតាមអ្វីដែលយើងអាចធ្វើបាន-ល-។បាទប្រហែលមានអភិបូជារាល់អាទិត្យមួយម៉ោងក្នុងមួយអាទិត្យសម្រាប់ព្រះជាម្ចាស់ អធិដ្ឋាន ហើយនឹងវិន័យទាំងប៉ុន្មានដែលព្រះយេស៊ូប្រោសប្រទានគឺប្រោសប្រទានអំណរសប្បាយ។បើខ្ញុំចេញពីអភិបូជាថ្ងៃអាទិត្យខ្ញុំមានអំណរសប្បាយ បើខ្ញុំអធិដ្ឋានរាល់ថ្ងៃខ្ញុំមានអារម្មណ៍ស្រួលស្ងាប់ ។ដូច្នេះយកប្រាជ្ញារិះគិតពិចារណា និងចូលក្នុងគ្រីស្តសាសនា៕

Daily Program

Livesteam thumbnail