អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ តាមម៉ាថាយ ១០,១៦-២៣អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងថ្ងៃនេះព្រះយេស៊ូបានណែនាំគ្រីស្តបរិស័ទឱ្យចេញទៅប្រកាសដំណឹងល្អ ។យើងបានស្តាប់លឺអត្ថបទផ្សេងៗថា ស្រូវដែលត្រូវច្រូតមានច្រើនតែអ្នកច្រូតមានតិចពេក ហេតុនេះព្រះយេស៊ូបានប្រមែប្រមូលអស់អ្នកដែលមានចិត្តឆេះឆួយចង់ប្រកាសដំណឹងល្អ ហើយព្រះយេស៊ូបានតែងតាំងគ្រីស្តទូតទាំង១២ដើម្បីប្រកាសដំណឹងល្អ ។ហើយព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅដូចឱ្យចៀមនៅកណ្តាលហ្វូងចចក ។ហេតុនេះណៅពេលដែលយើងទៅប្រកាសដំណឹងល្អឱ្យយើងមានការប្រយ័ត្នប្រយែងក្នុងការនិយាយ កាយវិការ និងការទំនាក់ទំនង ហេតុនេះត្រូវប្រយ័ត្នប្រយែងពីព្រោះពេលណាយើងទៅប្រកាសដំណឹងល្អទៅកន្លែងដែលយើងតទៅជួបគ្រោះថ្នាក់ច្រើន ជូនកាលត្រូវគេមើលងាយ ត្រូវគេស្អប់ ឬត្រូវគេសសម្លាប់ដែលនាំឱ្យព្រះសហគមន៍នៅទូរទាំងពិភពលោកកាលពេលមុនយើងឃើញមានមរណសាក្សីជាច្រើន ដោយសារគាត់ប្រកាសដំណឹងល្អផ្សព្វផ្សាយអំពីព្រះនាមរបស់ព្រះយេស៊ូ ហើយគេបង្ខំឱ្យក្រុមគ្រីស្តទូត ឬ គ្រីស្តបរិស័ទផ្សេងៗទៀតលះបង់ជំនឿ ក៏ប៉ុន្តែគេមិនព្រមលះបង់ជំនឿទេ ផ្ទុយទៅវិញគេនៅតែជាប់ជាមួយព្រះយេស៊ូនូវតែបន្តប្រកាសដំណឹងល្អ នូវតែបន្តផ្តល់សក្ខីភាពអំពីព្រះយេស៊ូដែលសោយទីវង្គត និងមានព្រះជន្មរស់ឡើងវិញ។ហេតុនេះពេលដែលយើងទៅប្រកាសដំណឹងល្អយើងជួបទាំងអស់អាក្រក់ទាំងអ្នកល្អ យើងជួបទាំងជីវិតយើងនាំឱ្យសប្បាយពេលខ្លះយើងកើតទុក្ខ ។ហេតុនេះទោះបីជាយ៉ាងណាក៏ដោយព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយយើង។ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលទៀតថា ត្រូវចេះប្រយ័ត្នឱ្យដូចសត្វពស់ សត្វពស់អត់ចង់ជួបមនុស្សទេ សត្វពស់តែងតែមានការប្រុងប្រយ័ត្ន ដោយសារសត្វពស់ខ្លាចបាត់បង់ជីវិតដែរ ហេតុនេះត្រូវមានការប្រុងប្រយ័ត្នហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។បងប្អូនគ្រីស្តបរិស័ទជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន នៅក្នុងពិភពលោកយើងក៏ដូចជានៅក្នុងព្រះសហគមន៍គេចាត់ទុកសត្វព្រាបគឺជាសតិវមួយដែលស្លូតបូត សុភាពរាបសារ ហើយព្រះសហគមន៍យើងតាមទេវវិទ្យាដូចជាយកសត្វព្រាបដូចជាតំណាងនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហេតុនេះយើងត្រូវការមានចិត្តស្លូតបូត ហេតុនេះអ្នកប្រកាសដំណឹងល្អត្រូវមានចិត្តខន្តី ស្លូតបូត មានចិត្តមេត្តាករុណា កសាងសន្តិភាព លើកលែងទោសឱ្យអ្នកដទៃ ទោះបីគេធ្វើខុសចំពោះយើង ឬទោះបីគេស្អប់យើងតួនាទីរបស់អ្នកប្រកាសដំណឹងល្អគឺត្រូវតែលើកលែងទោស ហើយត្រូវមានចិត្តសុភាពរាបសារ ។ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលឱ្យយើងប្រយ័ត្ន ឱ្យយើងមានចិត្តស្មោះត្រង់ដូចសត្វព្រាបមានន័យថា មានចិត្តស្លូតបូតក្នុងការប្រកាសដំណឹងល្អ និងព្រះយេស៊ូបន្ថែមទៀតថា ចូរប្រយ័ត្នកុំទុកចិតមនុស្សលោកឱ្យសោះ ត្បិតគេនឹងចាប់បញ្ចូនអ្នករាល់គ្នាទៅតុលាការ ។ហេតុនេះតាំងពីដើមរៀងមក មនុស្សតែងតែខឹងគ្នា តែងតែស្អប់គ្នា តែងតែចោតប្រកាន់គ្នា តែងតែឈ្លោះគ្នា-ល-។ប្រសិនបើកន្លែងដែលមានហឹង្សាព្រះយេស៊ូឱ្យយើងចេះដោះស្រាយដោយសន្តវិធី ប្រសិនបើកន្លែងមួយដែលពោរពេញទៅដល់គ្រោះថ្នាក់យើងរត់ចេញ ហើយផ្ទុយទៅវិញយើងត្រូវពាំនាំព្រះបន្ទូលរបស់ព្រះយេស៊ូទៅប្រាប់បងប្អូនឯទៀតៗឱ្យគេស្គាល់អំពីអត្ថន័យនៃការសង្គ្រោះ។ ហើយត្រូវលើកលែងទោស និងត្រូវប្រកាសដំណឹងល្អដល់បងប្អូនឯទៀតៗស្គាល់ពិតមែនវត្តមានរបស់ព្រះយេស៊ូនៅលើផែនដីនេះ ជាវត្តមានដ៏សំខាន់ ឱ្យយើងម្នាក់ៗមានចិត្តស្លូតត្រង់ មានចិត្តល្អ មានចិត្តមេត្តា ហើយឱ្យយើងម្នាក់ៗជាពិសេសគ្រីស្តបរិស័ទឱ្យយើងកសាងសុខសន្តិភាពនៅកន្លែងដែលយើងរស់នៅ។ហេតុនេះយើងសុំតួកអង្វរព្រះវិញ្ញាណដ៏វិសុទ្ធសុំព្រះអង្គទ្រង់ព្រះមេត្តាឱ្យយើងម្នាក់ៗចេះបើកដួងចិត្តរបស់យើង ដើម្បីទទួលព្រះបន្ទូល ហើយឱ្យយើងរស់នៅដ៏ល្អជាគំរូវ ដើម្បីបង្ហាញពីវត្តមានរបស់ព្រះយេស៊ូដល់បងប្អូនឯទៀតៗដែលមិនទាន់ស្គាល់វត្តមានរបស់ព្រះអង្គ។អាម៉ែន៕