ប្រធានបទ៖ ព្រះបន្ទូលជាពន្លឺជួយយើងម្នាក់ឲ្យមានក្តីសង្ឃឹម ហេតុនេះសូមខិតខំអានព្រះគម្ពីរ! សក្ខីភាព

សក្ខីភាពដោយ៖ លោក កាន់ ប៊ុយ គ្រីស្តបរិស័ទភូមិភាគបាត់ដំបង

គ្រីស្ត. កាន់ ប៊ុយ៖ គ្រប់សកម្មភាព ពេលណាដែលយើងកំពុងស្វែងយល់អំពីអត្ថបទព្រះគម្ពីរឲ្យកាន់តែស៊ីជម្រៅ នោះយើងប្រាដកជាបានឃើញថាទីបញ្ចប់នៃអត្ថបទព្រះគម្ពីរនាំឲ្យយើងផ្តោតទៅលើទំនាក់ទំនងរបស់បុគ្គល ឬក៏ទំនាក់ទំនងគ្រប់តួអង្គទាំងអស់នៅក្នុងសាច់រឿងជាមួយព្រះយេស៊ូ ដែលទីបញ្ចប់បានផ្លាស់ប្រែជីវិតរបស់គាត់ឲ្យបានរួមដំណើរជាមួយព្រះជាម្ចាស់។ ហើយបានកែប្រែអ្វីទាំងអស់ពីអតីតកាលរបស់មនុស្សឲ្យចូលទៅក្នុងសភាពការណ៍ថ្មី គឺរួមដំណើរជាមួយព្រះជាម្ចាស់ និងមានរបៀបរស់នៅថ្មីរួមជាមួយព្រះយេស៊ូ។

ត្រង់នេះជាលក្ខណៈដ៏សំខាន់សម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ហើយចំណុចសំខាន់របស់អត្ថបទព្រះបន្ទូលនិមួយៗ គឺព្រះបន្ទូលបានលាន់ឮនៅក្នុងជីវិតរបស់យើងតាមរយៈអត្ថបទដែលយើងបានអាន និងរិះគិតរកអត្ថន័យ នៅក្នុងជីវិតរបស់យើង ផ្សារភ្ជាប់ទៅនិងគ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ គ្រប់ដំណើរជីវិតរបស់យើងសុទ្ធតែបានផ្សារភ្ជាប់ជាមួយព្រះបន្ទូល ដែលបានផ្តល់កំលាំង នឹងលើកទឹកចិត្ត។ ជាការពិតណាស់ នៅក្នុងដំណើរទាំងអស់នេះ យើងឃើញថាព្រះជាម្ចាស់បានថែរក្សាណែនាំបំភ្លឺជានិច្ច យើងមិនបានរស់នៅឯកោតែម្នាក់ឯង ឬក៏ពឹងផ្អែកតែលើកំលាំងខ្លួនឯងមួយមុខនោះទេ ប៉ុន្តែយើងមានម្នាក់ទៀតដែលតែងតែបំភ្លឺ ដែលតែងតែណែនាំ និងថែរក្សាការពារ​ ដោយក្តីថ្នាក់ថ្នមជាទីបំផុត។

ទោះក្នុងពេលវេលាដែលយើងបាក់ទឹកចិត្ត ឬជួបនិងបញ្ហាជីវិតក្តី។ ព្រះជាម្ចាស់ តែងនៅជា​មួយ​យើងគ្រប់ពេល ផ្តល់កំលាំងចិត្ត បង្ហាញទិសដៅទៅតាមគម្រោងការណ៍របស់ព្រះអង្គ ដែលហួសពីសេចក្តីដែលយើងរំពឹងទុក្ខ វាជាលក្ខណៈពិសេសមែនទែនដែលមានកំណត់ត្រានៅក្នុងព្រះគម្ពីរ ជាហេតុការណ៍អស្ចារ្យមួយដែលយើងម្នាក់ៗតែងតែលាន់ឮឡើងនៅក្នុងជីវិតរបស់យើង។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail